ព្រឹតិ្តការណ៍ថ្មីៗ

វាយខ្នោះ  មន្ត្រីអង្គរក្សបន្ទាយវរៈ៤៩៩ ក្រោយបាញ់ប្រហារប្រមាណ១០គ្រាប់ លើរថយន្តក្រុងដឹកអ្នក ដំណើរមួយគ្រឿង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង!

1 ឆ្នាំ មុន 25 តូ សុផល

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន មន្ត្រីអង្គរក្ស បន្ទាយវរៈ ៤៩៩ ម្នាក់ ករណី បាញ់ប្រហារលើ រថយន្តក្រុង ដឹកអ្នកដំណើរមួយគ្រឿង អស់ប្រមាណ១០គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពី វេលាម៉ោងប្រមាណជិត៩យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ នៅតាមបណ្ដាយផ្លូវ៥៩៨ ស្ថិតក្នុង សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ជនបង្កមាន ឈ្មោះ អេង កុសល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរអង្គរក្ស នៅបន្ទាយវរៈ៤៩៩ (ទាហាន) ស្នាក់នៅផ្ទះលេខដេ២៤ ផ្លូវលេខ២ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌ ប្ញស្សីកែវ រាជធានីភ្នំពេញ។ ចំណែកអ្នកបើករថយន្តក្រុងឈ្មោះ ឈឹម គឹមទ្រី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរបើកបរ រថយន្តក្រុង ក្រុមហ៊ុន បូព៌ាអាស៊ី ដឹកអ្នកដំណើរ។

ប្រភពអោយដឹងថា មុនពេលកើតហេតុ មានរថយន្ដក្រុងមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-4903 របស់ក្រុមហ៊ុន បូព៌ាអាស៊ី ដឹកអ្នកដំណើរ បានបើកទៅគៀរ រថយន្ដម៉ាក ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-1936 បើកបរដោយមន្ត្រីអង្គរក្ស។

ក្រោយមក ដោយសាររថយន្ដក្រុងមិនបានឈប់ដោះស្រាយ ពោល គឺបន្ដដំណើរទៅមុខទៀត ទើបធ្វើ ឲ្យអង្គរក្សម្ចាស់រថយន្ដ ព្រូស ទាញកាំភ្លើងបាញ់ប្រហារពីក្រោយតែម្ដង។ ក្នុងករណីនេះ មិនមានអ្នកណា ម្នាក់រងរបួសនោះទេ។

លោក អេង កុសល ដែលជាបាញ់ប្រហារទៅលើរថយន្ដក្រុងនោះ ប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅពេល កើតហេតុ ភាគីរថយន្ដក្រុងខាងលើ បានបុករថយន្ដរបស់ខ្លួន ហើយមិនព្រមឈប់ ទើបខ្លួនដេញតាម ពីក្រោយ ហើយដកកាំភ្លើងបាញ់តែម្ដង។

ចំណែអ្នកបើករថយន្តក្រុងវិញ បានបដិសេធថា គាត់មិនបានបើករថយន្តក្រុងបុក ឬគៀររថយន្តព្រូស នោះទេ គ្រាន់តែគាត់ឃើញរថយន្តព្រូសនោះ ព្យាយាមបើកវ៉ារថយន្តរបស់គាត់ តែវ៉ាមិនផុត ទើបកើត ជាកំហឹងដេញបាញ់រថយន្តគាត់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនទាំងម្ចាស់រថយន្តព្រូស និងអ្នកបើករថយន្តក្រុង យកទៅ កាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងពីរនាក់ភ្លាមៗផងដែរ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ