ព្រឹតិ្តការណ៍ថ្មីៗ

ថ្នាំញៀនជាច្រើនកញ្ចប់ និងមនុស្សម្នាក់ ត្រូវសមត្ថកិច្ចខណ្ឌឬស្សីកែវបង្ក្រាបបាន

1 ឆ្នាំ មុន 1 tnn_admin

ភ្នំពេញ៖ នាយផ្នែកគ្រឿងញៀនខណ្ឌឬស្សីកែវ លោកម៉ៅ ចាន់ថុន បានអោយដឹងមុននេះបន្តិចថា ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបានជនសង្ស័យចំនួនម្នាក់ ដោយដកហូតថ្នាំញៀនជាច្រើនកញ្ចប់រួមនឹងថ្នាំគ្រាប់ផងដែរ។

លោកបន្តថាក្នុងប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចលើលូទឹកស្អុយ ផ្លូវបេតុង ក្រុម៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ជាលទ្ធផលក្នុងការដឹកនាំកម្លាំងនោះ សមត្ថកិច្ចលោកបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ថាច់ អ៊ុយ ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ក្រុមទី៦ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរកម្មករលីសែងត្រី(ជួញដូរ)។

នាយផ្នែកគ្រឿងញៀនរូបនេះបានបន្តអោយដឹងថាសំភារៈដែលដកហូតមាន÷ ក្រាមពណ៌សថ្លាចំនួន១១កញ្ចប់ ក្នុងនោះមានថ្នាំគ្រាប់ពណ៌ក្រហមចំនួន០១កញ្ចប់ និងវត្ថុបម្រើក្តីសប្បាយគ្រឿងញៀនមួយចំនួនទៀត។

ក្រោយការឃាត់ខ្លួនជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចសួរនាំនូវនគរបាលប៉ុសិ៍្ត ដើម្បីបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់អធិការដ្ឋានដើម្បីឃុំឃាំងជាបណ្តោះអាសន្ន មុននឹងបញ្ជូនទោកាន់សាលាដំបូងរាជធានីភ្នំពេញបន្តអនុវត្តទៅតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ