ព្រឹតិ្តការណ៍ថ្មីៗ

គណះបញ្ជាការឯកភាពខណ្ឌឬស្សីកែវចុះពិនិត្យ ហាងបញ្ចាំចំនួន៤កន្លែង ក្នុងសង្កាត់ទួលសង្កែ ដកហូតម៉ូតូបាន៤គ្រឿង

9 ខែ មុន 32 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ភ្នំពេញ៖ ហាងទទួលបញ្ចាំចំនួន៤កន្លែងនៅក្នុងសង្កាត់ទួលសង្កែ ត្រូវបានគណះបញ្ជាការឯកភាពខណ្ឌឬស្សីកែវដឹកនាំដោយគណៈអភិបាលខណ្ឌឫស្សីកែវ ចុះត្រួតពិនិត្យតាមអនុសាសន៍របស់ឃួងស្រេង អភិបាលរាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ ។

ទីដែលចុះត្រួតពិនិត្យនោះ គឺសុទ្ធតែហាងបញ្ចាំ២៤ម៉ោងលើ២៤ម៉ោងរួមមានទីតាំងទី១ ស្ថិតនៅផ្ទះលេខគ្មានលេខផ្លូវផ្សារសាំហាន់ ភូមិបាក់ទូក សង្កាត់ទួសង្កែទី១ ម្ចាស់ឈ្មោះប៊ុនធួនភេទប្រុសអាយុ៤៨ឆ្នាំរីឯទីតាំងទី២ ទី៣យីហោសេរីម្លិះ២ស្ថិតនៅផ្ទះលេខ៤០៥និង២៨៨BEoផ្លូវលេខ៩០៧ភូមិចុងខ្សាច់សង្កាត់ទួលសង្កែម្ចាស់ឈ្មោះកញ្ញាស្រុីន សុប៉ុញ្ញាគា អាយុ២៤ឆ្នាំ និងទីតាំងទី៤យីហោចែមានហេង ស្ថិតនៅផ្លូវលេខ៩០៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

នៅក្នុងការចុះត្រួតពិនិត្យទីតាំងហាងទទួលបញ្ចាំ២៤ម៉ោងចំនួន៤កន្លែងខាងលើនេះ ដឹកនាំដោយ លោកជាពិសីអភិបាលខណ្ឌឬស្សីកែវ និងលោកប្រាជ្ញ សីហា អភិបាលរងខណ្ឌ លោកម៉ៅ ចាន់ថុន នាយផ្នែកគ្រឿងញៀនខណ្ឌ និងកម្លាំងចំរុះជាច្រើនរូបទៀត ។

នៅពេលចុះមកដល់ទីតាំងទាំង៤ខាងលើគណកម្មការយើងពិនិត្យឃើញថាមានអាជ្ញាបណ្ណអាជីវកម្មទទួលប្រាតិភោគដោយអនុប្បទានរបស់ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុលេខ០០៥ចុះថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៧ហត្ថលេខាដោយលោកអូនព័ន្ធមុន្នីរ័ត្ន ហើយម្ចាស់ទីតាំងសេវាកម្មក៏បានយល់ព្រមសហការជាមួយគណះកម្មការចំរុះផងដែរ។

ជាមួយគ្នានោះលោកជា ពិសី ក៏បានធ្វើការណែនាំរបស់តម្រូវឲ្យម្ចាស់ទីតាំងសេវាកម្មអាជីវកម្មទទួលបញ្ចាំទាំងនោះត្រូវបញ្ឈប់ការទទួលបញ្ចាំ ២៤ម៉ោងដោយតម្រូវឲ្យពួកគាត់បើកធ្វើអាជីវកម្មតែេពលថ្ងៃតែប៉ុណ្ណោះ។បើសិនពួកគាត់មិនគោរពតាមគោលកាេណ៍ណែនាំរបស់អាជ្ញាធរទេអាជ្ញាធរនិងចាត់វិធានការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថានៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យហាងទទួលបញ្ចាំទាំង៤ទីតាំងខាងលើនេះគណះកម្មការចំរុះបានធ្វើការដកហូតម៉ូតូចំនួន៤គ្រឿងដែលគ្មានឯកសារត្រឹមត្រូវ ពីហាងទទួលបញ្ចាំ២ទីតាំងយកមករក្សារទុកនៅប៉ុស្តិ៍ទួលសង្កែចាត់ការទៅតាមនីតិវិធី។

ទី១/ផ្ទះលេខ៧C ផ្លូវ68 ភូមិបាក់ទូកសង្កាត់ទួលសង្កែ១(យីហោ ប៊ុន ធួន ទទួលបញ្ចាំ២៤ម៉ោង)ធ្វើការដកហូតម៉ូតូចំនួន០២គ្រឿងរួមមាន÷ ម៉ូតូម៉ាកហ្សូមើអេច ពណ៌សត្រួយចេក ពាក់ស្លាកលេខ1GK.7807មួយគ្រឿង និងម៉ូតូម៉ាកHonda supercob ពណ៌ខៀវចាស់ បាក់ស្លាកលេខ1B3343មួយគ្រឿង។

ទីតាំងបញ្ចាំទី២/ផ្ទះលេខ៤០០៥ ផ្លូវ៩០៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ(យីហោ សេរីម្លិះ២)ដកហូតម៉ូតូចំនួន០២គ្រឿងរួមមាន÷ ម៉ូតូម៉ាកHonda dream125 ពណ៌ខ្មៅ ពាក់ស្លាកលេខ1AI1567 និងម៉ូតូម៉ាកHonda supercub ពណ៌ខៀវចាស់ ពាក់ស្លាកលេខ1O.8283។

ក្នុងនោះទីតាំងយីហោឈ្មោះ ប៊ុន ធួន ២៤ម៉ោង គឺក្រុមការងារបានពិនិត្យឃើញថា គ្មានច្បាប់អនុញាត្តឡើយ និងបានណែនាំអោយម្ចាស់ទីតាំងខាងលើអោយបញ្ឈប់សកម្មភាពល្មើសច្បាប់បើពុំនោះទេ អាជ្ញាធរនឹងសមត្ថកិច្ចនឹងមានវិធានការតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ