ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលស្រុកប្រាសាទបាគង ដឹងអ្នកចាក់ដីលុបមុខលូ បង្ហូរទឹក យកធ្វើជាកម្មសិទ្ធិ តែគ្មានវិធានការ!

1 ឆ្នាំ មុន 9 តូ សុផល

ខេត្តសៀមរាប៖ អាជ្ញាធរស្រុក ប្រាសាទបាគង បានទទួលរង នូវការរិះគន់ថា បិទភ្នែកឲ្យឈ្មួញ ចាក់ដីលុបមុខលូ បង្ហូទឹក យកធ្វើជាកម្មសិទ្ធិ ទាំងកំរោល។ ដោយករណីនេះអាជ្ញាធរ ស្រុកប្រាសាទបាគង បានលើកឡើងថា មិនបានដឹងនោះទេ។

ប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងដែលឈ្មួញចាក់ដី បិតមុខលូនោះ នៅជាប់ផ្លួវជាតិលេខ៦ស្ថិតក្នុងភូមិរការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ទង្វើរបស់ឈ្មួញ ដែលមានអំណាច ធំធេងចាក់ដី លុបមុខលូបង្ហូរទឹកនេះ ត្រូវបាន ប្រជាពលរដ្នប្រតិកម្មនិងរិះគន់ អាជ្ញាធរជំនាញ ស្រុកប្រាសាទបាគង យ៉ាងខ្លាំង ថាជាអ្នកនៅពីក្រោយខ្នង របស់ពួកឈ្មួញដោយបើកដៃ ឲ្យឈ្មួញចាក់លុប ធ្វើសកម្មភាព តាមអំពើចិត្ត។

បើតាមប្រភព ព័ត៌មានពីប្រជាពលរដ្ន បានអោយដឹងថា ឈ្មួញចាក់ដីនោះ ដើម្បីបង្កើតហាង ការាអូខេដោយករណី ធ្វើអោយប្រជាពលរដ្ន ក្ដៅក្រហាយយ៉ាងខ្លាំង ដោយសារធ្វើអោយប៉ះពាល ប្រយោជន៍របស់ពួកគាត់រាប់រយគ្រួសារ។

ពាក់ព័ន្ធនិងការចោទ ប្រកាន់នេះលោក ភូ សំអាត អភិបាល ស្រុកប្រាសាទបាគង មិនអាចធ្វើកាអត្ថាធិប្បាយ បំភ្លឺបាននៅឡើយទេ។ ប៉ុន្តែលោកអភិបាល បានប្រាប់អ្នកកាសែត ក្នុងស្រុកមួយថា ម្ចាស់ដីឈ្មោះ ផែ ហុក ឈួន នៅក្រុងភ្នំពេញ តែការចាក់ដីនេះ គ្មានច្បាប់អនុញាតិ នោះទេ៕ ប្រភព៖ SR

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!