ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការខេត្តព្រៃវែង នាំយកបច្ច័យ និងគ្រឿងបរិភោគមួយចំនួនមក ប្រគេនដល់ ព្រះសង្ឃ ដើម្បីសម្រាប់ កសាង សមិទ្ធិផលផ្សេងៗ ក្នុងវត្តត្រពាំងថ្លាន់ខាងជើង

9 ខែ មុន 0 តូ សុផល

ព្រៃវែង៖ ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការ នគរបាលខេត្ត និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ឃុំព្រាល ស្រុកកញ្ជ្រៀច និងសហការី នាំយកបច្ច័យ និងគ្រឿងបរិភោគមួយចំនួនមក ប្រគេនដល់ ព្រះសង្ឃ ដើម្បីសម្រាប់ កសាង សមិទ្ធិផលផ្សេងៗ ក្នុងវត្តត្រពាំងថ្លាន់ខាងជើង ។

នាព្រឹកថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៧ នៅវត្តត្រពាំងថ្លាន់ខាងជើង ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ឯកឧត្តម ស្រេង ជា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំព្រាល និងសហការី ។
បាននាំយកបច្ច័យ និងគ្រឿងបរិភោគមួយចំនួន មកប្រគេនព្រះសង្ឃ ដើម្បីសម្រាប់ កសាង សមិទ្ធិផលផ្សេងៗ ក្នុងវត្តត្រពាំងថ្លាន់ខាងជើង ចំនួន ២.១០០.០០០ រៀល ។
ជូន តាជី យាយជី និងប្រជាពលរដ្ឋ ចំនួន ៤២០.០០០រៀល ៤២ នាក់ ក្នុងម្នាក់១០.០០០ រៀល
ឧបត្ថម សម្រាប់អារហារថ្ងៃត្រង់ជូនដល់ប្រជាពលរដ្ឋក្នុងភូមិល្ហើយចំនួន ២០០.០០០ រៀល ឧបត្ថម មេបក្សភូមិល្ហើយ ចំនួន ២០០.០០០ រៀល សរុបទឹកប្រាក់ចំនួន ២.៩២០.០០០ រៀល។
ឧត្តមសេនីយ៍ ស្នងការ បាន​ថ្លែង​ទៅកាន់​ព្រះសង្ឃ តាជី យាយជី និង​ពុទ្ធ បរិស័ទ​ចំណុះជើងវត្ត​ទាំងនេះ​ថា វិស័យ ព្រះពុទ្ធសាសនា មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​តាំងពី​ឆ្នាំ​១៩៧៩ ​រហូតដល់​បច្ចុប្បន្ន នេះ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ច្រក​ម្ពុ​ជា​។
ឧត្តមសេនីយ៍ ស្នងការ ប្រធានក្រុមការងារ ​បាន​បញ្ជាក់ថា ពុទ្ធចក្រ​រីកចំរើន​ទៅបាន​លុះត្រា​ណា តែ​អាណាចក្រ​មាន​សុខសន្តិភាព​។ ដូច​លោកតា​លោកយាយ ដឹង​ស្រាប់​ហើយ​សម័យ សម្តេច​តេ​ជោ​ហ៊ុន សែន​មាន​សុខសន្តិភាព​ពេញលេញ ហើយ​ព្រះវិហារ​កសាង​នាពេល​ប​ច្ច​ប្បន្ន​នេះ មានភាពរីក ចំរើន ស្គុះស្គាយពេញផ្ទៃប្រទេស ។ ដូចនេះ ព្រះសង្ឃ តាជី យាយជី និង​ពុទ្ធ បរិស័ទ​ចំណុះជើងវត្ត យើងទាំង អស់ត្រូវតែ បន្តចូលរួមអនុវត្តគោលនយោបាយ អភិវឌ្ឍន៍ភូមិឃុំ សង្កាត់ រក្សាស្ថេរភាព និង សន្តិភាព ហើយផ្តល់ ឱកាសឲ្យខ្លួនឯងបន្តជីវភាពប្រចាំថ្ងៃ និងកសាងសង្គមជាតិឲ្យកាន់តែ ប្រសើរទាំងអស់គ្នា៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ