ព្រឹតិ្តការណ៍ថ្មីៗ

ចប់ហើយផ្លូវជាតិលេខ១ បើតែយ៉ាងនេះ លែងខ្មាសគេហើយ!

10 ខែ មុន 22 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៣-សីហា-២០១៧ នេះ លោក ចេង មុនីរ៉ា អភិបាល​ នៃគណ:អភិបាលខណ្ឌច្បារអំពៅ រួមនិងលោក​ រស់​ សុភក្ត័​ អភិបាលរងខណ្ឌ​ បានដឹកនាំមន្រ្តីរាជការសាលាខណ្ឌ , កម្លាំងសន្តិសុខខណ្ឌ និង អាជ្ញាធរសង្កាត់ ចុះសហការជាមួយក្រុមហ៊ុនសុីនទ្រី បោសសម្អាតកំណាត់ផ្លូវជាតិលេខ១ បន្តទៀត ។

កិច្ចការចំពោះមុខនេះ គឺរដ្ឋបាលខណ្ឌសម្រេចប្រើប្រាស់យន្តការបោសសម្អាត និងបាញ់លាងសម្អាតផ្លូវជាមុនសិន ព្រោះក្នុងពេលបច្ចុប្បន្នកំណកដីនៅលើផ្លូវជាតិលេខ១មានច្រើន។ បន្ទាប់មក រដ្ឋបាលខណ្ឌនឹងធ្វើការជជែកជាមួយក្រុមហ៊ុន សុីនទ្រី អំពីកម្មវិធីសម្អាតផ្លូវជាតិលេខនេះឲបានច្បាស់លាស់ ដោយធ្វើយ៉ាងណាឲកំណាត់ផ្លូវជាតិនេះ ត្រូវតែមានសោភ៌ណភាពជាប់ជាប្រចាំ។

នៅសប្តាហ៏ក្រោយនេះ រដ្ឋបាលខណ្ឌច្បារអំពៅនឹងអញ្ញើញម្ចាស់ការដ្ឋានដេប៉ូខ្សាច់ ម្ចាស់ការដ្ឋានលាយបេតុង ម្ចាស់រថយន្តដឹកដី-ថ្ម-គ្រួស-ខ្សាច់ មកធ្វើការណែនាំ និងជជែកពិភាក្សាអំពីគោលការណ៏ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងឲម្ចាស់អាជីវកម្មទាំងអស់ត្រូវមានការទទួលខុសត្រូវលើការថែរក្សាសោភ៌ណភាពកំណាត់ផ្លូវមួយនេះ និងឈានដល់បណ្តារផ្លូវសំខាន់ផ្សេងៗទៀតក្នុងមូលដ្ឋានខណ្ឌ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ