ព្រឹតិ្តការណ៍ថ្មីៗ

ពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលផ្តល់សេវាព្យាបាល ដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀន

2 ឆ្នាំ មុន 6 តូ សុផល

ព្រះសីហនុ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១០ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ប្រធាន គណៈកម្មការទី៣ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលផ្តល់សេវាព្យាបាល ដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀន

ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរខេត្ត ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី កងកំលាងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ស្ថិតនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ការសាងសង់មជ្ឈមណ្ឌលនេះគឺដើម្បីបន្សាប អប់រំ ព្យាបាល និងស្តារនីតិសម្បទា ដល់អ្នកញៀនគ្រឿងញៀន ធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់ពួកគេឲ្យមានជំនាញអាចប្រកបមុខរបរចិញ្ចឹមជីវិតបាន ពេលពួកគាត់ធ្វើសមាហរណកម្មត្រឡប់ទៅរួមរស់ជាមួយក្រុមគ្រួសារ និងសហគមន៍វិញ កាត់បន្ថយបានការលាប់ទៅប្រើប្រាស់គ្រឿងញៀនវិញផងដែរ។ ការសាងសង់មជ្ឈមណ្ឌលក្នុងដំណាក់កាលទីមួយនេះ គឺត្រូវសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ប្រព័ន្ធលូទឹក តបណ្តាញអគ្គិសនី និងអគាររដ្ឋបាល អគារមន្ទីរពេទ្យ អគារស្នាក់នៅជាដើម ហើយទីតាំងផ្ទៃដីសម្រាប់សាសង់មជ្ឈមណ្ឌលនេះ គឺទទួលបានការផ្តល់ជូនពីសំណាក់ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ទិញដីពីប្រជាជននៅតំបន់នេះ ជូនដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីសាងសង់មជ្ឈមណ្ឌលនេះ សម្រាប់ជួយដល់បង ប្អូន ប្រជាពលរដ្ឋដែលបានជ្រុលជ្រោះញៀនគ្រឿងញៀន។ បន្ទាប់ពីចែកអំណោយដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរដែនដី កងកំលាំងប្រដាប់អាវុធ រួចមក គណៈអធិបតីបានអញ្ជើញចុចប៊ូតុងចាប់ផ្តើមដំណើរការសាងសង់មជ្ឈមណ្ឌល ចាប់ពីពេលនេះតទៅ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ