ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខណ្ឌច្បារអំពៅ បានខិតខំប្រើប្រាស់ឲអស់ពីលទ្ឋភាពនូវធនធានដែលមាន ដើម្បីថែរក្សាសោភ៌ណភាពកំណាត់ផ្លូវជាតិលេខ១នេះ

10 ខែ មុន 7 តូ សុផល

ភ្នំពេញ៖ អនុវត្តតាមផែនការរបស់រដ្ឋបាលរាជធានី រដ្ឋបាលខណ្ឌច្បារអំពៅ បានដាក់ផែនការយកកំណាត់ផ្លូវជាតិលេខ១ ជាជំហានដំបូងក្នុងការសាកល្បងរៀបចំសណ្តាប់ធ្នាប់ ។

ដច្នេះដើម្បីអោយកំណាត់ផ្លូវជាតិលេខ១នេះ មានសណ្តាប់ធ្នាប់កាន់តែល្អប្រសើរ ទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់មហាជន នៅព្រឹកព្រលឹមនេះលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដាក់ផែនការអោយក្រុមហ៊ុន សុីនទ្រី បោសសំអាតផ្លូវ និងប្រមូលចេញសំរាមពីលើសួនច្បារ ចាប់ពីចំណុចគល់ស្ពានព្រះមុនីវង្ស រហូតដល់ចំណុចបូរីប៉េងហួត ។

រដ្ឋបាលខណ្ឌច្បារអំពៅ នូវតែប្រកាន់ខ្ជាប់នូវគោលជំហរមួយ គឺស្នើសុំការចូលរួមរបស់ប្រជាពលរដ្ឋជាម្ចាស់លំនៅដ្ឋាននៅតាមដងផ្លូវជាតិលេខ១ និងម្ចាស់អាជីវកម្មឡានដឹកដី ថ្ម គ្រួស ខ្សាច់ ទាំងអស់ ដើម្បីថែរក្សាការពារបរិស្ថានក្នុងមូលដ្ឋានយើងឲបានល្អ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ