ព្រឹតិ្តការណ៍ថ្មីៗ

គណៈប្រតិភូអគ្គស្នងការនគរបាលជាតិបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី

2 ឆ្នាំ មុន 4 តូ សុផល

រាជធានីភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់នគរបាលជាតិកម្ពុជា ដឹកនាំដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចេញដំណើរកាលពីរសៀលថ្ងៃទី៦សីហាឆ្នាំ២០១៧ ដើម្បីធ្វើទស្សនកិច្ចការងាររយៈពេលបីថ្ងៃនៅប្រទេសអូស្ត្រាលី ។


ឯកឧត្តម ឧត្តមសេនយ៍ឯក ឆាយ គឹមខឿន ប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋានគរបាលជាតិ បានមានប្រសាសន៍ឲ្យដឹងថា៖ តបតាមការអញ្ជើញ របស់នគរបាលប្រទេសអូស្ត្រាលី គណៈប្រតិភូនគរបាលជាតិកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ រួមនឹងនាយនគរបាលជាន់ខ្ពស់មួយចំនួនទៀត នឹងធ្វើការជួបប្រជុំ ជាមួយសមភាគីរបស់ខ្លួនទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាលនៃប្រទេសទាំងពីរ ។


ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសអូស្ត្រាលីពីថ្ងៃទី៦ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ គណៈប្រតិភូនគរបាលជាតិកម្ពុជា និង នគរបាលអូស្ត្រាលី នឹងបើក កិច្ចពិភាក្សា ពិនិត្យមើលលទ្ធផលការអនុវត្ត អនុស្សរណៈយោគយល់គ្នាដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៦ កន្លងមក និងជាពិសេសការពិភក្សាអំពីបទពិសោធន៍ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងបញ្ហាគ្រឿងញៀនផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!