ព្រឹតិ្តការណ៍ថ្មីៗ

ត្រាប់សកម្មភាពដែល ឃាតកដែលរឹតកសម្លាប់នារីជាសង្សារនៅក្នុងបន្ទប់ផ្ទះសំណាក់ មុនីកា

2 ឆ្នាំ មុន 22 តូ សុផល

ភ្នំពេញ៖ បន្ទាប់ពីមានការឃាត់ខ្លួនបានជនសង្ស័យជាឃាតកដែលរឹតកសម្លាប់នារីជាសង្សារនៅក្នុងបន្ទប់ផ្ទះសំណាក់ មុនីការួចមក នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការនាំខ្លួនជនសង្ស័យជាឃាតករូបនេះ ទៅធ្វើត្រាប់ពីសកម្មភាព ស្ថិតនៅចំណុចទីតាំងផ្ទះសំណាក់ មុនីកា នៅផ្ទះលេខ២៥៣J ផ្លូវលេខ៤៦០ ក្រុមទី២២ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។


គួររំលឹកដែរថា កាលពីរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧នេះ ឃាតករដែលសម្លាប់ស្ត្រីម្នាក់នៅផ្ទះសំណាក់ មុនីកា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ត្រូវបានកម្លាំងជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំខ្លួនមកដល់ទីបញ្ជាការដ្ឋាន ដើម្បីធ្វើការសួរនាំហើយ។ ការឃាត់ខ្លួនឃាតករចិត្តស្លុយ រូបនេះធ្វើឡើង ក្រោមការ ស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ពីសំណាក់មន្ត្រី ជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានី ភ្នំពេញ។ ដំបូងឡើយបន្ទាប់ពី ទទួលបានព័ត៌មានឃាតកម្ម នៅផ្ទះសំណាក់មួយកន្លែងឈ្មោះ មុនីកា ផ្ទះលេខ253J ផ្លូវលេខ460 ក្រុមទី22 ភូមិ4 សង្កាត់ទួលទំពូង១ ខណ្ឌចំការមន កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមននិងកម្លាំងជំនាញនៃការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចុះទៅដល់កន្លែងកើតហេតុផ្ទាល់ ធ្វើការស៊ើបអង្កេត ស្រាវជ្រាវប្រមូលវត្ថុតាង និងសាកសួរសាក្សី រកឃើញអត្តសញ្ញាណជនរងគ្រោះ មានឈ្មោះកាត់ថា អ.ស.ខ អាយុ ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ព្រមជាមួយគ្នានោះ សមត្ថកិច្ចអាវុធហត្ថ រាជធានីភ្នំពេញ ក៏បានកំណត់មុខសញ្ញាឃាតករ អាចជាសង្សាររបស់ជនរងគ្រោះ តែមិនស្គាល់អត្តសញ្ញាណ ហើយក៏បានកំណត់គោលដៅ ជនសង្ស័យ រត់ទៅលាក់ខ្លួន ក្នុងខេត្តកំពង់ចាម និងខេត្តពោធិសាត់ សមត្ថកិច្ចអាវុធហត្ថក៏បានចុះស៊ើបអង្កេតតាមដាន និងតាម ប្រម៉ាញ់ជាបន្តបន្ទាប់ រហូតដល់ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានកំណត់ទីតាំង ឃាតករ ច្បាស់ ថាកំពុងលាក់ខ្លួន នៅចំណុចភូមិគីឡូលេខ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ទើបកម្លាំងជំនាញនៃការិ យាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅសហការជាមួយអាវុធហត្ថ ខេត្តកំពតធ្វើការឃាត់ខ្លួន ឃាតករបានតែម្តង។
តាមចម្លើយសារភាពជំហ៊ានដំបូង ឃាតករូបនោះបានសារភាពថា ខ្លួនមានឈ្មោះ ខន ឡា អាយុ១៩ឆ្នាំ ជាសង្សាររបស់ នារីរងគ្រោះ និងមានមុខរបរ ជាកូនជាងអគ្គិសនី នៃការដ្ឋានសំណង់មួយកន្លែងក្នុងរាជធានី ភ្នំពេញ មានស្រុកកំណើត រស់នៅចំណុចចាប់ខ្លួនខាងលើ រូបខ្លួននិងជនរងគ្រោះបានស្គាល់គ្នាក្នុងអំឡុងខែ មេសា ឆ្នាំ២០១៧ តាមរយៈហ្វេសប៊ុក ដែលកាលនោះ រូបខ្លួនកំពុងធ្វើការនៅខេត្តកោះកុងនៅឡើយ ក្រោមមកខ្លួនក៏ផ្លាស់មកធ្វើការនៅភ្នំពេញ និងធ្លាប់ណាត់ជួបជនរងគ្រោះដើរលេង ជាមួយគ្នាតាមមាត់ទន្លេរ ចំនួន២ដងមកហើយ ដោយជនរងគ្រោះជាអ្នកយកម៉ូតូមកទទួលខ្លួន ហើយនៅថ្ងៃកើតហេតុ គឺថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល០៩និង២៥នាទីរូបខ្លួនបានលួងលោមជនរងគ្រោះចូលផ្ទះសំណាក់ ដើម្បីធ្វើការរួមរ័ក្ស នៅវេលាម៉ោងប្រហែល១៥និង៣០នាទី ខ្លួនបានបបួលជនរងគ្រោះ ឲ្យទៅផ្ទះខ្លួន នៅឯស្រុក ក្នុងខេត្តកំពត តែជនរងគ្រោះ មិនព្រម ទៅជាមួយទេ ដោយនាងឆ្លើយថារូបនាងជិតរៀបការហើយ ឮដូច្នោះទើបធ្វើឲ្យខ្លួន ខឹងយ៉ាងខ្លាំងក៌ធ្វើ សកម្មភាព ច្របាច់ក សម្លាប់ស្រ្តីរងគ្រោះតែម្តង។ បន្ទាប់ពីសម្លាប់រួច ខ្លួនក៌ប្រមូលយកលុយចំនួន60$ សោម៉ូតូ ម៉ាស់មុខនិងមួក របស់ជន រងគ្រោះ រួចចេញពីបន្ទប់ចុះមកខាងក្រោមហើយជិះម៉ូតូរបស់ជនរងគ្រោះឆ្ពោះទៅស្រុកកំណើតក្នុងខេត្តកំពតតែម្តង។

ក្រោយមកវេលាម៉ោងប្រហែល៥ល្ងាច អ្នកសំអាតផ្ទះសំណាក់ បានដើរទៅក្បែរបន្ទប់ ហើយឃើញបន្ទប់ចំហចោល ក៏បានហៅសួរ តែពេលនោះនារីគ្រោះមិនក្រោក ធ្វើឲ្យអ្នកសំអាតផ្ទះសំណាក់ចូលទៅដាស់ តែពេលនោះនារីរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ហើយអ្នកសំអាតផ្ទះសំណាក់ខាងលើ ក៏បានរត់ទៅប្រាប់ថៅកែ រាយការណ៍បន្តទៅសមត្ថកិច្ច ហើយអាវុធហត្ថខណ្ឌចំការមននិងកម្លាំងជំនាញនៃការិយា ល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ក៏បានចុះមកដល់កន្លែងកើតហេតុភ្លាមៗ និងធ្វើការស៊ើបអង្កេតជាបន្តបន្ទាប់រហូតឈានដល់ ការឃាត់ខ្លួនឃាតករបានតែម្តង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ