ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង៖ អំពាវនាវឲ្យពលរដ្ឋ បញ្ឈប់ការចែកចាយ ព័ត៌មាន ករណីចាប់ក្មេង នៅស្រុក ពាមរក៏ តាមរយៈ Facebook ឬបណ្តាញព័ត៌មានផ្សេងៗ ព្រោះជាព័ត៌មានមិនពិត

2 ឆ្នាំ មុន 21 តូ សុផល

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមធ្វើការបំភ្លឹជុំវិញ ផ្អើលរឿងចាប់ក្មេង ដាក់ក្នុងរថយន្ដនៅស្រុក ពាមរក៏ ខេត្តព្រៃវែង ឧត្តមសេនីយ៍ទោ ស្នងការ សូមអំពាវនាវឲ្យពលរដ្ឋ បញ្ឈប់ការចែកចាយ ព័ត៌មានតាមរយៈ Facebook បណ្តាញព័ត៌មានផ្សេងៗ ដែលជាព័ត៌មានមិនពិត នេះព្រោះជាការយល់ច្រឡំ តែប៉ុណ្ណោះ ។


ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមធ្វើការបំភ្លឹ ករណី ផ្អើលរឿងចាប់ក្មេងដាក់ក្នុងរថយន្ដ នៅស្រុក ពាមរក៏ លោកឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការ បានឲ្យដឹងថាៈនៅវេលាម៉ោងប្រមាណ១០ ព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ឈ្មោះ ហ៊ន ម៉ាក់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ទឹកត្រីតាមរថយន្ដ ស្រុកកំណើតនៅភូមិដូង ឃុំបាបោង ស្រុកពាមរក៏ ខេត្តព្រៃវែង ប៉ុន្ដែបានរៀបការប្រពន្ធនៅឯភូមិយ៉ោង ឃុំពារាប ស្រុកបាទី ខេត្តតាកែវ បានមកលក់ទឹកត្រី ដោយឈប់នៅមុខសាលារៀន ហើយពេលនោះ មានក្មេងប្រមាណ៦ ទៅ ៧ នាក់ ក្នុងចំណោមសិស្ស សាលាទាំងអស់ក៏ចេញមកក្រៅ (ម៉ោងចេញលេង)។ ពេលនោះក្រោយពីការនិយាយលេងជាមួយក្មេង និងចង់បន្លាចក្មេងផងនោះ ព្រោះតែធ្លាប់ជាអ្នកកើតជានៅទីនេះ ស្រាប់តែឈ្មោះ ហ៊ន ម៉ាក់ បានចាប់ក្មេងប្រុស សាម ជូលាន អាយុ ៧ឆ្នាំ ដាក់ក្នុងឃ្លប់រថយន្ដខាងក្រោយ ធ្វើឲ្យក្មេងនេះយំតែត្រូវបានឈ្មោះ ហ៊ន ម៉ាក់ បើកទូឲ្យចុះមក ក្រោមវិញភ្លាមៗផងដែរ។
ឧត្តមសេនីយ៍ស្នងការ បានបន្ដទៀតថា ដោយសារតែមានគ្រូបង្រៀននៅទីនោះស្ដីបន្ទោសរូបគេក៏បាន ធ្វើការសុំទោសដោយអះអាងថា គ្រាន់តែធ្វើលេងប៉ុណ្ណោះ រួចក៏បន្ដបើករថយន្ដលក់ទឹកត្រី នៅក្នុងភូមិ ជាធម្មតា។លុះនៅវេលាម៉ោងជាង១២ថ្ងៃត្រង់ បុរសរូបនេះ បានបើករថយន្ដកាត់ មុខផ្ទះ ក្មេងប្រុសរូបនេះ ស្រាប់តែក្មេងប្រុសប្រាប់ឪពុកម្ដាយថា ពូបើកឡានមួយនេះ ជាអ្នកចាប់ខ្លួនដាក់ក្នុងឡាន ធ្វើឲ្យឪពុកម្ដាយរាយការណ៍ទៅមេភូមិ រហូតនាំគ្នាព្រួតវាយអ្នកបើកឡានរូបនេះ បណ្ដាលឲ្យរងរបួស ទម្រាំកម្លាំងនគរបាលប៉ុស្ដិ៍ទៅជួយអន្ដរាគមន៍ទាន់ពេលវេលា។
តាមរយៈការស៊ើបអង្កេតរួចមក ឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថាៈ នេះវាជាការភ័ន្ដច្រឡំ គឺជាការ បន្លាចក្មេង ដោយសារធ្លាប់ស្គាល់ មិនមែនជាការចាប់ក្មេង ដូចអ្វីទៅតាមការលើក ឡើងតៗ គ្នានោះឡើយ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ឈប់មានការភ័ន្ដច្រឡំលើករណីនេះតទៅទៀត មិនពិតនេះ ព្រោះជាការយល់ច្រឡំ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ