ព្រឹតិ្តការណ៍ថ្មីៗ

«វិស័យកសិកម្ម ជាអាទិភាពចម្បង ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ»

1 ឆ្នាំ មុន 241 តូ សុផល

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី បានអញ្ជើញចុះពិនិត្យការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ និងដំណាំកសិកម្ម នៅក្នុងមូលដ្ឋានឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ពឹងផ្អែកលើវិស័យកសិកម្ម ជាមូលដ្ឋានគ្រឹះ ដោយសំអាងទៅលើប្រជាជនកម្ពុជា ជាអ្នកធ្វើស្រែចំការស្ទើរតែគ្រប់គ្រួសារ រហូតដល់ជាង៨០ភាគរយ។ បញ្ហានេះបណ្តាលមកពីប្រទេសកម្ពុជាសំបូរធនធានធម្មជាតិ ដែលទាក់ទងទៅនឹងវិស័យកសិកម្ម ដូចជាដីល្បាប់ ដីក្រហម ដីមានជីវជាតិ ទឹក កម្តៅព្រះអាទិត្យគ្រប់គ្រាន់។ រាល់ដំណាំទាំងអស់គឺត្រូវការជាចាំបាច់នោះគឺ កម្តៅព្រះអាទិត្យ ហើយក៏មានបរិបូរណ៍ និងទៀងទាត់ផងដែរ។ ទឹកទន្លេរមេគង្គ ទន្លេសាប ព្រែក ស្ទឹង បឹង រាប់មិនអស់ គឺជាប្រភពនៃកសិកម្ម ហើយបើគេធ្វើនយោបាយទឹកបន្ថែមទៀតនោះ វិស័យកសិកម្មនៅកម្ពុជានឹងអភិវឌ្ឍន៍ទៅមុខយ៉ាងលឿន។ បើវិស័យកសិកម្មបានរីកចម្រើន នោះសេដ្ឋកិច្ចជាតិ នឹងបានរីកលូតលាស់យ៉ាងពិតប្រាកដ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!