ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរសែនសុខចុះណែនាំផ្ទះលក់គ្រឿងទេសគ្រឿងក្រអូបសង់សំយ៉ាបរំលោភលើដងផ្លូវជាលើកទី២!

2 ឆ្នាំ មុន 8 sathapich

ភ្នំពេញ ៖ មាន​ម្ចាស់​អាជីវកម្ម​ជាច្រើនបាន​រំលោភ​យក​ចិញ្ចើមផ្លូវធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដែល​ពួកគាត់​គិតថាវា​ស្ថិតនៅ​មុខផ្ទះ

ដូច្នេះ​ពួកគាត់​អាចធ្វើ​អ្វី​ក៏បាន ដែល​សកម្មភាព​នេះអាចធ្វើអោយ​ផ្លូវ​រួម​តូចមានការ​កកស្ទះ ប្រជាពលរដ្ឋ​មួយចំនួនត្រូវ​ចុះ​ដើរ​នៅលើ​ផ្លូវជាដើម​។​សកម្មភាព​ទាំងនេះ ធ្វើអោយ​ប្រជាពលរដ្ឋ​ជាច្រើន​មានការ​រអ៊ូរទាំចំពោះ​ម្ចាស់​អាជីវកម្ម ដែល​បាន​យក​ចិញ្ចើមផ្លូវ និង​ចំណីផ្លូវធ្វើជា​កម្មសិទ្ធិ​នេះដែលជា​បញ្ហាបង្កអោយមាន​ការកកស្ទះ ហើយ​ផ្លូវ​មួយចំនួនដែលមាន​ទំហំ​តូចស្រាប់​នោះ ធ្វើអោយ​កាន់តែ​តូច​ជាង​មុន​ទៅទៀត​។​ ជាក់ស្តែងកាលពីវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ ក្រុមការងារសាលាខណ្ឌសែនសុខបានចុះទៅផ្អាកការសាងសង់សំយ៉ាបផ្ទះលក់គ្រឿងទេសមួយកន្លែងជាលើកទី២ ក្រោយពីម្ចាស់ទីតាំងព្យាយាមសង់សំយ៉ាបផ្ទះរំលោភលើចំណីផ្លូវ ដែលមានទីតាំងនៅផ្លូវ១៩៧៤កែងផ្លូវ ១០០៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ម្ចាស់ទីតាំងខាងលើមិនត្រូវបានស្គាល់ឈ្មោះឡើយគ្រាន់តែដឹងថា ទីតាំងនេះជាផ្ទះលក់គ្រឿងទេសយីហោ(អេលីណា សប) ។

អាជ្ញាធរមូលដ្ឋានបានប្រាប់ថា កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ក្រោយពីឃើញម្ចាស់ទីតាំងខាងលើបានដាំបង្គោលដែកបំរ៉ុងធ្វើសំយ៉ាបរំលោភលើចំណីផ្លូវនោះ អាជ្ញាធរបានប្រាប់ម្តងហើយថាមិនអោយធ្វើទេតំរូវអោយរុះរើចេញវិញ ប៉ុន្តែម្ចាស់ទីតាំងខាងលើមិនបានស្តាប់ការណែនាំឡើយដោយឆ្លៀតចាក់ស៊ីម៉ង់ត៍សរសរដើម្បីអោយរឹងមាំទៀតផង។ ទើបនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ កម្លាំងចំរុះសាលាខណ្ឌសែនសុខបានចុះទៅផ្កាកម្តងទៀត។ តាមប្រភពដែលបានឃើញជាក់ស្តែងនៅទីនោះបានបន្តថា ពេលកម្លាំងអាជ្ញាធរចុះនោះបានប៉ះទង្គិចជាពាក្យសំដីមួយប្រាវផងដែរ តែមិនមានការប្រើហឹង្សាឡើយ។ បន្ទាប់ពីការប៉ះទង្គិចគ្នាមួយប្រាវរួចមក ចុងក្រោយខាងម្ចាស់ផ្ទះខាងលើបានសុំនិងសំណូមពរដល់អាជ្ញាធរមូលដ្ឋានទុកពេលអោយគាត់មួយថ្ងៃ គឺថ្ងៃទី០៤សីហានេះ ដើម្បីធ្វើការរុះរើចេញដោយខ្លួនឯង បើគាត់មិនរុះទេអាជ្ញាធរមូលដ្ឋានធ្វើអ្វីក៍ធ្វើទៅគាត់ឈប់តវ៉ាហើយ។ ក្រោយពីឯកភាពគ្នារួចហើយ អាជ្ញាធរមូលដ្ឋានក៍យល់ព្រមទុកពេលអោយម្ចាស់ផ្ទះខាងលើ រយៈពេលមួយថ្ងៃទៀតហើយបានដកកម្លាណចេញអស់ទៅ ។

ប្រជាពលរដ្ឋ​បាន​សំណូមពរ​ថា “​សូមកុំ​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន មិន​គិតពី​អ្នកដទៃ ហើយ​កន្លែង​ខ្លះអាង​គេ​មាន​ខ្សែធំ គេ​ចង់​ធ្វើ​អ្វី​ក៏បាន​នោះ​”ដូច្នេះ​សូមអាជ្ញាធរ​មានសមត្ថកិច្ច គួរតែរៀបចំ​សណ្តាប់ធ្នាប់ ទុក​ចិញ្ចើមផ្លូវសម្រាប់​អ្នក​ថ្មើរជើង​ ដើរផង​” ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់