ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញវាយខ្នោះចោរឆក់អស់ល័ក្ខ ០២នាក់

2 ឆ្នាំ មុន 8 sathapich

ភ្នំពេញ ៖ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៦:៤៥នាទី ចោរឆក់អស់ល័ក្ខ ០២នាក់ ជាប់ខ្នោះក្រោមថ្វីដៃអាវុធហត្ថរាជធានីភ្នំពេញ។

កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ផិន ចន្ថា ហៅប្រុស ភេទប្រុស អាយុ ២០ឆ្នាំ ដែលជាបក្សពួកក្រុមចោរឆក់(ឆក់ទូរស័ព្ទដៃ) ក្នុងចំណោមគ្នាវា ០២នាក់ទៀតដែលរត់គេចខ្លួន។ ក្រោយឃាត់ខ្លួនបាន ជនសង្ស័យខាងលើបានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថអោយដឹងថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះពិតបា្រកដមែន ហើយក្នុងពេលធ្វើសកម្មភាពនោះ ពួកគេមានគ្នាចំនួន ០៣នាក់ ក្នុងនោះឈ្មោះ សុខ សុភី ហៅ វែង និងឈ្មោះ បារាំង បានរត់គេខ្លួនបាត់។ បន្ទាប់ពីសួរនាំជនសង្ស័យខាងលើរួច កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សុខ សុភី ហៅ វែង ភេទប្រុស អាយុ១៨ឆ្នាំ បាន រីឯបក្សពួកម្នាក់ទៀត ដែលរត់គេចខ្លួន សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវស្វែករកបន្ត។ ជនសង្ស័យទាំង ០២នាក់ខាងលើ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញ បង្ក្រាប និងឃាត់ខ្លួនបាន នៅចំនុចផ្លូវលេខ១៧២ កែងផ្លូវលេខ៥១ (ច្រកចូលផ្សារសុរិយាម៉ល) សង្កាត់ផ្សារថ្មីទី៣ ខណ្ដដូន ពេញរាជធានីភ្នំពេញ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះឈ្មោះ ស ឡាឌីន ភេទប្រុស អាយុ ៤៩ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យ ០២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ