ព្រឹតិ្តការណ៍ថ្មីៗ

ខណ្ឌទាំង១១ទៀត គួរក្រឡេកភ្នែកមើល ខណ្ឌច្បារអំពៅ!

1 ឆ្នាំ មុន 11 តូ សុផល

ភ្នំពេញ៖ ភាព​អណាធិបតេយ្យ​ នៃការលក់ដូរមុខបរិវេណ​សាលា​បឋមសិក្សា​ច្បារ​អំពៅ​ទី​១​ ត្រូវបានរៀបចំ​ឲមានរបៀបរៀបរយល្អវិញ ។

ដោយមានសំណូមពររបស់គណៈ​នាយក លោកគ្រូអ្នកគ្រូ សិក្សានុសិស្ស ជាពិសេសមាតា និងបិតាសិស្សនៃសាលា​បឋមសិក្សា​ច្បារ​អំពៅ​ទី​១​ ដែល​ធ្លាប់​តែរអ៊ូរទាំអំពីកាលក់ដូរ អណាធិបតេយ្យ​ គ្មាន​របៀប​រៀប​រយ​ នៅខាងមុខបរិវេណសាលា ដែលបង្កអោយមានការកកស្ទះចរាចរណ៏ និងគ្មានផ្លូវថ្មើរជើងនោះ បច្ចុប្បន្នបងប្អូនដែលជាអាជីវករដែលធ្លាប់លក់ដូរកន្លងមក បានស្ម័គ្រចិត្តទៅរកទីតាំងថ្មី ក្រោយទទួលការណែនាំរបស់រដ្ឋបាលខណ្ឌច្បារអំពៅ។

ក្នុងនាមរដ្ឋបាលខណ្ឌច្បារអំពៅ សូមគោរពថ្លែងអំណរគុណដល់ បងប្អូនជាអាជីវករទាំងអស់ ដែលបានអនុគ្រោះសម្របសម្រួលតាមការសំណូមពររបស់រដ្ឋបាលខណ្ឌ ។ ហើយនៅព្រឹកថ្ងៃនេះ ផងដែរ លោកគ្រូ​ អ្នកគ្រូ សិស្សានុសិស្សមានការសាទរ ដោយបានចុះយុទ្ឋនាការបោស​លាងសម្អាត​មុខបរិវេណសាលា​ឲ្យ​បានស្អាត ហើយដើម្បីរក្សាបាននូវ​សោភ័ណភាព​បរិវេណចិញ្ចើមផ្លូវនេះ ឲ្យ​បានគង់វង្សរហូតទៅនោះ គណះនាយកសាលានឹងរៀបចំដាំបង្គោលដែក ដាក់ខ្សែដើម្បីការពារកុំមាន​ឲ្យ​កើតមានឡើងនូវរូបភាពលក់ដូរ​អនាធិបតេយ្យ​បន្តទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ