ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌច្បារអំពៅថ្មី ដាក់ចេញនូវវិធានការអនុវត្តចំនួន ៨ចំណុច

1 ឆ្នាំ មុន 25 តូ សុផល

ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌ​ច្បារអំពៅ បានដឹកនាំប្រជុំគណៈបញ្ជាការឯកភាព​រដ្ឋបាលខណ្ឌច្បារអំពៅ ប្រចាំខែសីហា ឆ្នាំ២០១៧ ដើម្បីត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចសំដៅពង្រឹងសន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ព្រមទាំងបានដាក់ចេញ​នូវវិធានការអនុវត្តចំនួន ០៨ចំណុច រួមមាន ៖ 

១- ពង្រឹងយន្ដការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមបណ្ដោយផ្លូវជាតិ​លេខ១ និងផ្លូវ៣៦៩​ ព្រមទាំងផ្លូវសំខាន់ៗដទៃទៀតក្នុងមូលដ្ឋាន​ ។​
២- ពង្រឹង​ និងជំរុញការផ្ដល់សេវា​សាធារណៈជូនប្រជាពលរដ្ឋឲ្យបានឆាប់​ រហ័ស និងមានតម្លាភាពតាមតម្លៃកំណត់របស់​ប្រកាសអន្ដរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តីគឺ​ “ធ្វើអោយបាន​ ធ្វើអោយលឿន​ និងធ្វើអោយមានតម្លាភាព​ “​ ។​
៣- ហាមដាច់ខាតមិនអោយ​សង្កាត់ជ្រើសរើសកម្លាំង​ ឬមន្ដ្រីជាប់កិច្ចសន្យាដោយគ្មានគោលការណ៍អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ។ក្នុងករណីសង្កាត់មិនអនុវត្តតាមការណែនាំនេះ​ រដ្ឋបាលខណ្ឌនឹងចាត់វិធានការស្របតាមលិខិតបទដ្ឋានគតិយុត្តនិងផ្លូវ​ច្បាប់ដែលមានជាធរមាន​ ។
៤- ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការដាក់ហិបមូលនិធិ​រៃអង្គាសប្រាក់ក្នុងសាលា​សង្កាត់ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស​ និងសេចក្តីថ្លៃថ្នូររបស់អង្គភាព​ដែលជាកន្លែងធ្វើការងារ​របស់អ្នករាជការសាធារណៈ ។
៥-ពង្រឹងការអនុវត្តគោលនយោបាយ”ភូមិ-សង្កាត់​មានសុវត្ថិភាព” ជាពិសេសការ​បង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសល្បែងសុីសងគ្រប់ប្រភេទ និងគ្រឿងញៀនក្នុងមូលដ្ឋាន។
៦-ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព​ ។
៧- ពង្រឹងការគ្រប់គ្រងមន្រ្តី បុគ្គលិកដើម្បីបង្កើនប្រសិទ្ធភាពការងារ​ ។
៨-ពង្រឹងការងារប្រមូលសំរាម​នៅតាមសង្កាត់ឲ្យបានទាន់ពេលវេលា ចៀសវាងការកកស្ទះសំរាមធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ