ព្រឹតិ្តការណ៍ថ្មីៗ

ទំនិញដែលខូចគុណភាព ចំនួនជិត៣តោន ត្រូវបាន សាខាកាំកុងត្រូលខេត្តប៉ៃលិនដុតកំទេចចោល

1 ឆ្នាំ មុន 2 tnn_admin

ខេត្តប៉ៃលិន៖ នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សាខាកាំកុងត្រូលខេត្តប៉ៃលិន បានដុតកំទេចទំនិញខូចគុណភាព ប្រមាណជិត ៣តោន ដែលដកហូតបានពីអាជីវករក្នុងខេត្តប៉ៃលិន។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិនបានឱ្យដឹងថា៖ សាខាកាំកុងត្រូលខេត្តប៉ៃលិន ជាញឹកញ៉ាប់តែងតែសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តធ្វើការចុះត្រួតពិនិត្យទំនិញខូចគុណភាព ហួសកាលកំណត់ គ្មានផ្លាកសញ្ញាត្រឹមត្រូវ ដើម្បីថែរក្សានិងការពាសុខមាលភាព ជូនប្រជាពលរដ្ឋពីព្រោះរាល់ថ្ងៃនេះសុខមាលភាពរបស់ប្រជាពលរដ្ឋអាចប្រឈមនឹងហានិភ័យ ដោយសារការទទួលទានមុខទំនិញ និងផលិតផលម្ហូបអាហារ ខណះពេលពួកគាត់ខ្វះការយល់ដឹង។

លោក សាន វិជ្ជាសារ៉ាវុធ បានបន្តថា៖ សុខភាពមនុស្សគ្រប់ៗរូបមានតម្លៃជាងគ្រាប់ពេជ្រ ដូច្នេះថ្នាក់ដឹកនាំ និងមន្ត្រីសាខាកាំកុងត្រូលខេត្ត បានប្តេជ្ញាបន្ត អនុវត្តន៍ការងារចុះផ្សព្វផ្សាយ និងត្រួតពិនិត្យទំនិញដែលបានដាក់តាំងលក់ជាប្រចាំ ជាពិសេសខិតខំទប់ស្កាត់ទំនិញខូចគុណភាព និងគ្មានប្រភពច្បាស់លាស់នៅមាត់ច្រកទ្វារព្រំដែនតែម្តង ស្របតាមការណែនាំរបស់អគ្គនាយកដ្ឋានកាំកុងត្រូល និងឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហើយជាក់ស្តែង នៅពេលនេះ សាខាកាំកុងត្រូលខេត្តបានដុតកម្ទេចទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ចំនួន ២,៩២៥គីឡូក្រាម ដែលបានដកហូតពីលើទីផ្សាររយះពេល៧ខែក្នុងឆ្នាំ២០១៧នេះ។

គួរបញ្ជាក់ថា៖ ចាប់តាំងពីឆ្នាំ២០១៥រហូតមកពេលនេះ សាខាកាំកុងត្រូលខេត្តប៉ៃលិន ដែលដឹកនាំ ដោយលោក សាន វិជ្ជាសារ៉ាវុធ បានចុះត្រួតពិនិត្យរកទំនិញខូចគុណភាព និងហួសសុពលភាពប្រើប្រាស់ ដែលបានដាក់តាំងលក់នៅតាមគេហដ្ឋាន និងតាមផ្សារនានាក្នុងខេត្តប៉ៃលិនចំនួន ៤២លើក ហើយបាន ប្រមូលទំនិញខូចគុណភាព និងហូសសុពលភាពយកមកដុតកំទិចចោល ៧ដង សរុបចំនួន ៦៨៤១ គីឡូក្រាម។ដោយ: ញ៉ឹប បូរី

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!