ព្រឹតិ្តការណ៍ថ្មីៗ

គ្រួសារប្តីពិការពីសម័យសង្គាម ប្រពន្ធមានជង្ងឺចម្លែក ទទួលបានការយកចិត្តទុកដាក់ពី លោកអភិបាលខណ្ឌពោធិ៍សែនជ័យ

2 ឆ្នាំ មុន 8 តូ សុផល

ភ្នំពេញ៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ប្រាប់ថា ដោយបានទទួលព័ត៌មានពីក្រុមការងារ ក៏ដូចជាសារបង្ហោះតាមប្រព័ន្ធទំនាក់ទំនងសង្គម(Facebook) អំពីគ្រួសារលោក ឆាន សារ៉ន អាយុ ៦៧ឆ្នាំ និងប្រពន្ធ ចែម ប៉ុក អាយុ ៥៧ឆ្នាំ ដែលមើលទៅមានសភាពគួរអោយអាណិត

ទើប លោក ហែម ដារិទ្ធិ និងក្រុមការងារអនុសាខា ដោយមានការចូលរួបពីសប្បុរសជនផងនោះ បានទៅដល់ផ្ទះលោកពូ និងម៉ីង ស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ពេលទៅដល់ផ្ទាល់ទើបដឹងថាលោកពូ និងម៉ី ពិតជាគូរព្រេងពីអតិតជាតិប្រាដកមែន ពួកកាត់បានចាប់ដៃគ្នាទាំងពីឆ្នាំ១៩៨០ លោក ពូពិការជើងទាំងសងខាងដោយរងគ្រោះក្នុងសម័យសង្គ្រាម និងម៉ីងមានបបូមាត់ពីកំណើតដែលមានសភាពខុសពីមនុស្សធម្មតា ហើយគ្រួសាររបស់គាត់ជួលបន្ទប់គេស្នាក់នៅ ប្រកបរបរបន្តិច បន្ទួច និងមានជីវភាពខ្វះខាត។

ក្នុងឱកាសនោះ លោក ហែម ដារិទ្ធិ និងក្រុមការងារអនុសាខា បានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកាសរុបចំនួន ៣០២០,០០០រៀល ហើយថវិកានេះ គឺបានពីការចូលពីសប្បុរសជនដែលមានទឹកចិត្តអាណិត អាសូរ និងស្រលាញ់គាំទ្រការងារមនុស្សធម៌ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ