ព្រឹតិ្តការណ៍ថ្មីៗ

លោក បុឹល កុសល៖ ផ្លូវភូមិបន្លារស្អិត ខ្ញុំចង់អោយចៅសង្កាត់cnrp យកលុយ ៥០ មុឺនមកធ្វើ

1 ឆ្នាំ មុន 5 តូ សុផល

ភ្នំពេញ ៖ ផ្លូវលំមួយខ្សែអមទៅដោយបណ្តាញលូ ដើម្បីបញ្ជៀសនូវការជន់លិចទឹក ក្នុងមូលដ្ឋានផ្ទះសម្បែងនិងសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ បម្រើជូនបងប្អូនជាពលរដ្ឋ ក្នុងរយៈប្រវែងជាង១១០០ម៉ែត្រ ប្រៀបបានជាសរសៃឈាម តំណរភ្ជាប់ ពីផ្លូវហាណូយ ឆ្ពោះទៅបុរីអង្គរ ក្នុងភូមិបន្លាស្អិតក្រោម សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ទោះជាកន្លងមកអាជ្ញាធរធ្លាប់បានសន្យានឹងស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញ អមទៅដោយរៀបចំឲ្យមានបណ្តាញលូ ដើម្បីបញ្ជៀសវិប្បត្តិគ្រោះទឹកជន់លិចផ្ទះសម្បែងពលរដ្ឋជាង៣០០គ្រួសារ ក៏ដោយ តាំងពីដើមឆ្នាំ២០១៧ តែរហូតមកដល់ពេលនេះឃើញថា ផ្លូវខាងលើ អាជ្ញាធរ ទុកឲ្យម៉េម៉ាយហើមស្អុយទៅហើយសូមទានជ្រាប ក្រោយពីកាយ ជួសជុលបានត្រឹមជាង២០០ម៉ែត្រ ដាក់លូទើបបានបន្តិច មិនដឹងជាអាជ្ញាធរអាក់អន់ចិត្តរឿងអ្វីជាមួយពលរដ្ឋ ទើបផ្អាកសកម្មភាពស្ថាបនាយ៉ាងនេះ អស់រយៈពេលច្រើនខែមកហើយ ការរន្ទឹងរងចាំ ពឹងផ្អែកទៅលើកិច្ចការស្តារ អភិវឌ្ឍន៍របស់អាជ្ញាធរយូរពេក ម្យ៉ាងចូលដល់រដូវកាល ភ្លៀងធ្លាក់ផងនោះ ពលរដ្ឋភ័យព្រួយខ្លាចទឹកលិច ខ្លាចគ្មានផ្លូវដើរ ទ្រាំមិនបាន ជាង៣០០គ្រួសារ ចូលលុយគ្នាតាមលទ្ធភាព ទិញលូ កាប់ដី ទិញដី ជួសជុលផ្លូវប្រើជាបណ្តោះអាសន្នសិន ទៅតាមលទ្ធភាពរបស់ពួកគាត់ ។

តាមប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់រស់នៅជិត៣០ឆ្នាំទៅហើយចាប់តាំងពីស្ថិតក្រោមការគ្រប់គ្រងរបស់ភូមិបាលខេត្តកណ្តាល ហើយត្រូវបានរាជរដ្ឋាភិបាល កាត់បញ្ចូល ទៅក្នុងការបង្កើតខណ្ឌសែនសុខ ក្នុងឆ្នាំ២០០៨ គ្រប់គ្រងដោយរាធានីភ្នំពេញ ។ ដំណើរនៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ រហូតមកដល់បច្ចប្បន្ន កើនដល់ទៅជាង៣០០គ្រួសារ ក្នុងភូមិបន្លាស្អិតក្រោម សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បម្រើបម្រាស់ផ្លូវ១មួយខាងលើប្រវែង១១០០ម៉ែត្រជាប្រចាំ ទាំងក្តីលំបាក ខូចខ្ទេចខ្ទី ដោយសារមានរថយន្តធន់ធំ ដឹកដី ធ្ងន់ធ្ងន់ បើកឆ្លងកាត់ បណ្តាលឲ្យបាក់ ស្រុតខូច ជាអន្លើៗ រួមផ្សំជាមួយ គ្មានបណ្តាញលូ ធ្វើឲ្យប្រជាពលរដ្ឋ ជួបការលំបាក ធ្វើដំណើរឆ្លងកាត់ បណ្តាញលូបង្ហូររំដោះទឹក បញ្ជៀសពីការជន់លិច រហូតមកដល់ដើមឆ្នាំ២០១៧ អ្វីដែលពលរដ្ឋរំភើបត្រេកអរ រកអ្វីប្រៀបផ្ទឹមពុំបាន បន្ទាប់ពីអាជ្ញាធរ ខណ្ឌសែនសុខ ក្រោមអធិបតីភាព លោក បុឹល កុសល អភិបាលខណ្ឌសែនសុខ មន្រ្តីអ្នកមុខអ្នកការ ចុះទៅបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែខាងលើទៅតាមការសន្យា របស់អាជ្ញាធរ ជូនដល់ប្រជាពលរដ្ឋ ដឹកទម្លាក់គ្រឿងចក្រ ឈូសឆាយ ដាក់រៀបចំប្រព័ន្ធលូ យ៉ាងគគ្រឹកគគ្រេង ធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះ នឹកថា បានផ្លូវស្រួល ធ្វើដំណើរហើយ ផ្ទុយទៅវិញ ពុទ្ធោ អើយ ២ខែកន្លងមកហើយ ក្រោយពីឈូសឆាយ កាយតម្រង់ ដាក់លូមុខ១ម៉ែត្រ បានប្រវែង២០៤ម៉ែត្រ មិនដឹងគនរឿងចក្រ កម្មករទទួលធ្វើផ្លូវ គេលួចដកអស់តាំងពីពេលណា អស់រលីង ឈប់ធ្វើ ឈប់សាងសង់ ទុកឲ្យផ្លូវមួយខ្សែនេះ ក្លាយជាម៉ាម៉ាយបាត់ រួមផ្សំចូលដល់រដូវកាលនេះ ភ្លៀងធ្លាក់ទៀតផង ភ្លូវកាន់តែយ៉ាប់ បណ្តាញលូក៏អត់ បាក់ស្រុតជាបន្តបន្ទាប់ ពលរដ្ឋជួបការលំបាកដដែល ទោះជាពលរដ្ឋសួរ ក៏អាជ្ញាធរឆ្លើយមិនចេញ មិនដឹងពេលណាគាត់បន្តសាងសង់ទៀត រហូតទ្រាំលែងបាន កាប់បំពង់រងចាំទឹកភ្លៀង យូរពេកទៅហើយ ពលរដ្ឋជាង៣០០គ្រួសារ នាំគ្នាបង្កើតជាមូលនិធិក្នុងភូមិ ចូលលុយគ្នា ជួសជុលផ្លូវខាងលើ និងដាក់លូខ្នាត១,២ម៉ែត្រ ជាបណ្តោះអាសន្នគ្រាន់ បានដំណើរចេញចូល ។ ពលរដ្ឋបានលើកឡើងថា នេះមិនមែនសកម្មភាពឌឺដង ចំអកដាក់អាជ្ញាធរនោះទេ ពលរដ្ឋមានក្តីអាណិតអាជ្ញាធរទៅវិញ សង្ស័យខណ្ឌ ក្រុងគ្មានលុយទើបរត់ចោលការងារកណ្តាលទីបែបនេះ ទុកផ្លូវឲ្យម៉េម៉ាយ ។ ទន្ទឹមនឺងការលំបាកក្តីកង្វល់នេះ ពលរដ្ឋនៅតែទទូចសំណូមពរដល់អាជ្ញាធរ ទោះជាឲ្យពួកគាត់ក្រាបលូនលើកដៃសំពះអង្វរ សូមក្តីមេត្តា អាជ្ញាធរឲ្យជួយដល់ពួកគាត់ ជាង៣០០គ្រួសារផងទៅចុះ បើមិនបានផ្លូវចាក់ក្រាលបេតុង ដូចតាមសន្យាគ្រាដើមនោះទេ ក៏បានត្រឹមក្រាលគ្រួសក្រហម យ៉ាងហោចណាស់ បានត្រឹម ជួយចាក់ដីលប់បំពេញចង្ហុក ឈូសឆាយឲ្យស្មើវិញ និងឲ្យមានប្រព័ន្ធលូក៏អស់ចិត្តដែរ ៕

ជុំវិញបញ្ហានេះ លោក បុឹល កុសល អភិបាលខណ្ឌសែនសុខ ប្រាប់ TNN តាម WhatsApp ថា “ចង់អោយចៅសង្កាត់cnrp យកលុយ ៥០ មុឺនមកធ្វើ ជួយប្រាប់ពលរដ្ឋផង” ។

លោក បុឹល កុសលបន្តថា ខ្ញុំបានប្រាប់គាត់(ប្រជាពលរដ្ឋ) ពេលសំណេះ សំណាលមុនបោះ ឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ហើយ គ្រាន់តែសំរួលផ្លូវទឹកទេ តែបេីប្រជាពលរដ្ឋជួយរៃលុយធ្វើល្អ ពិសេស ចៅសង្កាត់ថ្មីបង្កើតស្នាដៃតាមសន្យារបស់ខ្លួន ទុកខណ្ឌទៅធ្វើកន្លែងផ្សេង (ជួយរកមុខអ្នក ណារៃលុយ )។

អភិបាលខណ្ឌសែនសុខរូបនេះថា គណបក្សប្រជាជនមិនកុហក់ទេ ខ្ញុំប្រាប់ច្បាស់ហើយ មានលទ្ធភាពប៉ុណ្ណា សូមកុំបំភ្លើសការពិត។

ពលរដ្ឋសង្ឃឹមថា ចៅសង្កាត់ឃ្មួញបេក្ខភាពជាប់ឆ្នោតថ្មីមកពីគណបក្សសង្គ្រោះជាតិ និងអាចស្រាយទុក្ខកង្វល់ពលរដ្ឋ ៣០០ គ្រួសារដែលរងទុក្ខវេទនាជិត៣ទស្សវត្តន៍នេះ។

Share Now! តើពេញមួយជិវិតរបស់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិបន្លារស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ អាចមានវាសនាទទួលបានផ្លូវមួយខ្សែល្អស្អាតដូចគេឯងទេ?? រងទុក្ខវេទនាជិត៣០ឆ្នាំហើយ ឬបន្តរស់នៅក្នុងភក់ជ្រាំបែបនេះទៀត? និងផ្សាយលម្អិតបន្តទៀត………………………… Share បើអាណិតប្រជាពលរដ្ឋរស់នៅភូមិបន្លារស្អិត! tnn-news.com

Posted by TNN on Sunday, November 27, 2016

ពិធីសំណេះសំណាល និងសិក្សាគម្រោងជុសជុលផ្លូវ នៅភូមិបន្លារស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ

Posted by TNN on Saturday, May 27, 2017

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!