ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់មួយកន្លែងនៅក្នុងក្រុងកំពង់ចាម

2 ឆ្នាំ មុន 4 tnn_admin

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០១៧ កម្លាំងស្នងការនគរបាលខេត្តកំពង់ចាម សហការជាកម្លាំងជំនាញរដ្ឋបាលជលផលខេត្តកំពង់ចាមបានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់មួយកន្លែងដែលសិត្ថនៅចំណុចបឹងបាសាក់ ក្នុងភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្រោមការបញ្ចាពីលោកឧត្តមសេនីយ៍ ឯម កុសល ស្នងការនគរ បាលខេត្តបានចាត់កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ហើយបានសហការនិងកម្លាំងរដ្ឋបាលជលផលខេត្ត ដោយមានការដឹកនាំ ដោយលោកវរសេនីយ៍ត្រី រស់ ម៉ុងសេង អធិការស្តីទីក្រុងកំពង់ចាម បានចុះបង្រ្កាបទល្មើសនេសាទ និងប្រើប្រាស់ឧបករណ៍ខុសច្បាប់ស្បៃម៉ុងដែលវាខុសនឹងច្បាប់ជលផលនារដូវបិទឡូនេសាទ ហើយរដូវត្រីពងកូនផង។

ដោយឡែកក្នុងការចុះបង្ក្រាបនោះដែរ សមត្ថកិច្ចជំនាញ់បានដកហូតស្បៃមុងប្រវែង ១១០ម៉ែត្រ បង្កោលចំនួន ៥០ដើម និងកូនត្រីចំរុះចំនួន ៥គីឡូ ក្រាម ដែលបានដាក់នៅចំណុចបឹងបាសាក់ ដែលស្ថិតនៅភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ចំណែកជនសង្ស័យបានរត់គេចខ្លួនមិនដឹងថាម្ចាស់ជាអ្នកណាផង។

ក្រោយពេលបង្ក្រាបរួច និងតាមការឆ្លើយតបបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ដោយអោយដុតបំផ្លាញចោលនៅហ្នឹងកន្លែងតែម្តង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ