ព្រឹតិ្តការណ៍ថ្មីៗ

ខណ្ឌទួលគោក សម្បូរទៅដោយបនល្បែង ពេលនេះចុះបង្ក្រាបបានមួយទីតាំងហើយ តែ…….?

11 ខែ មុន 21 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៥និង០០នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ( សាលាខណ្ឌ និង នគរបាលខណ្ឌ ) បានចុះបង្ក្រាបករណីលេងល្បែងសុីសងខុសច្បាប់ ( ហ្គេមបាញ់ត្រី ) នៅចំណុចផ្ទះ លេខ ១៧៦ ផ្លូវលេខ២៧១ ក្រុមទី៧ ភូមិ៣ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ករណីនេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន០៤នាក់(ជាអ្នកមកលេងភ្នាល់)រួមមាន៖ ១-ឈ្មោះ ដេង តារាវុទ្ធ ហៅ វុទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៥B ផ្លូវលេខ២២៨ សង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។
២-ឈ្មោះ ហែម លាងឆុង ហៅ ឆុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាង ផ្សាដែក ស្នាក់នៅផ្ទះលេខ ១២ ផ្លូវលេខ២២៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។


៣-ឈ្មោះ សួន គីមស្រ៊ុន ហៅស្រ៊ុន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលលេខ២៣៤ ផ្លូវលេខ៣៣៦ សង្កាត់ផ្សារ ដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
៤-ឈ្មោះ ងួន ចាន់បញ្ញាហៅ បញ្ញា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៣២ ផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។


ក្នុងការបង្ក្រាបសមត្ថកិច្ចយើងបានដកហូតយកវត្ថុតាងរួមមាន
ទូរហ្គេមបាញ់ត្រីចំនួន០២ទូរ តុឈើចំនួន០១ កង្ហាបញ្ឈរចំនួន០២ កៅអីចំនួន៧ ។

បច្ចុប្បន្នវត្ថុតាង ខាងលើបានយកទៅរក្សារ ទុកជាបណ្ដោះអាសន្ននៅសាលា ខណ្ឌទួលគោក ។ ចំណែកផ្ទះដែលជាទីតាំងប្រព្រឹត្តបទល្មើស ត្រូវសមត្ថកិច្ចបិទឃ្លុំជាបណ្ដោះអាសន្ន។

ជនសង្ស័យចំនួន០៤នាក់ (ជាអ្នកមកលេងភ្នាល់) កំពុងឃាត់ខ្លួន ជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ