ព្រឹតិ្តការណ៍ថ្មីៗ

លោក ចេង មុនីរ៉ា ជួបសំណេះសំណាល និងផ្តល់មតិណែនាំផ្តាំផ្ញើរដល់ប្អូនៗសិស្សានុសិស្សដែលជាបេក្ខភាពត្រៀមប្រលងយកសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិចំនួន ៨៦នាក់

1 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និងលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ អមដំណើរដោយ លោកអភិបាលរងខណ្ឌ លោកនាយក នាយករងខណ្ឌ លោកចៅសង្កាត់ព្រែកថ្មី មន្រ្តីសាលាខណ្ឌ សង្កាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងផ្តល់មតិណែនាំផ្តាំផ្ញើរដល់ប្អូនៗសិស្សានុសិស្សដែលជាបេក្ខភាពត្រៀមប្រលងយកសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិចំនួន ៨៦នាក់ លោកគ្រូ អ្នកគ្រូចំនួន ៦៤នាក់ ព្រមទាំងសិស្សានុសិស្សថ្នាក់ទី១១ ចំនួន ៦៤នាក់ នៅវិទ្យាល័យព្រែកថ្មី ស្ថិតក្នងភូមិកោះក្របី សង្កាត់ព្រែកថ្មី កាលពីព្រឹកថ្ងៃទី ២៩ កក្កដា ២០១៧ វេលាម៉ោង ៨និង០០នាទី ។

ក្នុងឱកាសនេះដែរ លោកអភិបាល បានជួយឧបត្ថម្ភថវិកាជូន៖
-វិទ្យាល័យព្រែកថ្មី ៤០០,០០០រៀល
-លោកគ្រូ អ្នកគ្រូ សរុប ៦៤០,០០០រៀល
-សិស្សានុសិស្ស សរុប ៧៥០,០០០រៀល

ក្រោយបានបញ្ចប់ការសំណេះសំណាលជាមួយ សិស្សវិទ្យាល័យរួចមក លោកអភិបាលខណ្ឌ និងលោកប្រធានក្រុមប្រឹក្សាខណ្ឌ ព្រមទាំងសហការីអមដំណើរ បានអញ្ជើញចុះពិនិត្យ និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្នុងសហគមន៍អណ្តូងតាអៀង ស្ថិតក្នុងភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី។

បន្ទាប់មកគណៈប្រតិភូ បានអញ្ជើញចូលថ្វាយបង្គំ និងប្រគេនទេយ្យទានថ្វាយ សម្តេចព្រះពោធិវង្ស អំ លឹមហេង សម្តេចសង្ឃនាយ ករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះគ្រូចៅអធិការវត្ត មុនីសុវណ្ណ ( វត្តចំពុះក្អែក)។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!