ព្រឹតិ្តការណ៍ថ្មីៗ

អូនរៀបការចោលបងហើយ បងមានតែសម្លាប់ខ្លួន

1 ឆ្នាំ មុន 17 tnn_admin

ខេត្តប៉ៃលិន៖ យប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ មានករណីធ្វើអត្តឃាត (ចងក) កើតឡើង នៅត្រង់ចំណុច លើកញ្ចុះអង្គុយលក់គ្រឿងសំណង់យីហោ លឿង សុខ ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន ។

បើតាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញបានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះ អ៊ូច ប៊ូរី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករសំណង់ ពិតជាបានស្លាប់ដោយការធ្វើអត្តឃាត (ចងក) ពិតប្រាកដមែន ដោយមូលហេតុតូចចិត្តនឹងសង្សារបស់ខ្លនរៀបការចោល នៅឯស្រុកកំណើត ភូមិស្រែប្រាំង ឃុំជើងទាន ស្រុកចុងកាល់ ខេត្តសៀមរាប។

បច្ចុប្បន្ន បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើកោសលកយវិច្ឆ័យរួច ក៍ប្រគល់សពជនរងគ្រោះ ឱ្យបងប្អូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ញ៉ឹប បូរី

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!