ព្រឹតិ្តការណ៍ថ្មីៗ

សំបុកគ្រឿងញៀន ត្រពាំងឈូក មុខពេទ្យលោកសង្ឃ កក្រើងឡើងវិញទៀតហើយ!

1 ឆ្នាំ មុន 4 តូ សុផល

ភ្នំពេញ៖ ក្រោយមានបញ្ជាសម្តេច ស ខេង អោយអាជ្ញាធរ និងសមត្ថកិច្ច បើកយុទ្ធនាការទ្រង់ទ្រាយធំបង្ក្រាបគ្រឿងញៀន​ នៅប្លុកត្រពាំងឈូក  កាលពីកន្លងទៅគឺបានស្ងប់ស្ងាត់មួយរយៈ តែថ្មីៗនេះមានសេចក្តីរាយការណ៍ មកថា ក្រុមជួញដូរគ្រឿងញៀនចូលទៅចែកចាយដូចដើមវិញហើយ ក្រោយពេលដែលសមត្ថកិច្ច និង អាជ្ញាធរខណ្ឌសែនសុខលែងចាប់អារម្មណ៍ពីតំបន់នោះ(សំបុកគ្រឿងញៀន)។ 

តែបើសមត្ថកិច្ចចុះទៅតំបន់នោះមិនលែងអីនិងបង្ក្រាបបានជនសង្ស័យ និងវត្ថុតាងនោះទេ ជាក់ស្តែងជនសង្ស័យ២នាក់បានមកជួលផ្ទះនៅក្នុងភូមិបុរីកម្មករអតីតះភូមិត្រពាំងឈូកគោលបំណងធ្វើទីតាំងជួញដូរគ្រឿងញៀនសារជាថ្មីមិនទាន់បានលក់ផងត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាបង្ក្រាបបាត់ទៅហើយព្រមទាំងដកហូតបានថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន០៨កញ្ចប់ធំតូថ្នាំគ្រាប់WYចំនួន១០គ្រាប់ផង។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីម៉ោង២២និង៣០នាទីយប់ថ្ងៃទី២៩កក្កដា២០១៧ស្ថិតនៅក្រុម៣ភូមិបុរីកម្មករ (ត្រពាំងឈូក) សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនសង្ស័យទី១ឈ្មោះ ជាង ឃាង ហៅចាន់ អាយុ៣០ឆ្នាំមុខរបរជួញដូរគ្រឿងញៀនស្នាក់នៅផ្ទះជួលក្រុម៣ភូមិបុរីកម្មករ(ត្រពាំងឈូក)សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ទី២ឈ្មោះ គឹមចាន់ចេតនា អាយុ៣៧ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅក្រុម៣ភូមិបុរីកម្មករ (ត្រពាំងឈូក) សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

លោកអនុសេនីយ៍ឯក សុខ សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបានប្រាប់ថាជនសង្ស័យខាងលើទើបចូលមកជួលផ្ទះនៅទីតាំងខាងលើកាលពីពីព្រឹកថ្ងៃទី២៩កក្កដា២០១៧នេះទេ ដោយគោលបំណងធ្វើទីតាំង ជួញដូរគ្រឿងញៀនសារជាថ្មីខណះចូលមកនៅក៍ត្រូវបានប្រជាពលរដ្ឋរាយការណ៍មកលោកដែលជាមេប៉ុស្តិ៍ទើបយប់ថ្ងៃទី២៩កក្កដា ទើបលោកបានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាចុះទៅបង្ក្រាបជាក់ស្តែងព្រមទាំងដកហូតបានថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន០៨កញ្ចប់ធំតូថ្នាំគ្រាប់WYចំនួន១០គ្រាប់ថង់វេចខ្ចប់មួយចំនួនជញ្ជើងថ្លឹងថ្នាំញៀនចំនួនមួយផង។

ជាមួយគ្នានោះលោកមេប៉ុស្តិ៍ក៍ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានសហការណ៍និងសូមអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋ ទូទៅមេត្តាចូលរួច កិច្ចសហការណ៍ល្អ រវាង សមត្ថកិច្ចអាជ្ញាធរនិងប្រជាពលរដ្ឋដើម្បីភូមិសង្កាត់សុវត្តិភាព កាត់បន្ថយបទល្មើសដែលកើតមានឡើងនៅតាមមូលដ្ឋានជាពិសេសពាក់ព័ន្ធនិងទីតាំងសកម្មភាពជួញដូរគ្រឿងញៀននេះតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

គួររំលឹកដែរថា មុនឡើងកាន់តំណែង ជាអភិបាលរាជធានី​ភ្នំពេញមួយថ្ងៃ លោក​​ ឃួង ស្រេង បាន​លើក​ឡើង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​បង្ក្រាប​គ្រឿង​ឱ្យ​បាន​ខ្លាំងក្លា​បន្ថែម​ទៀត ក្រោយពី​តំបន់​ត្រពាំងឈូក ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ ​ត្រូវបាន​បង្ក្រាប​ដល់​ប្ញសគល់​ហើយ​នោះ។មុខជាដូចមុនមិនខានឡើយ។

លោក ឃួង ស្រេង បាន​ប្ដេជ្ញា​ទៀតថា៖ “បើទោះបី​តំបន់​បឹង​ឈូក​នេះ​ជា​តំបន់​ស្មុគស្មាញ​មួយ​ត្រូវ​ដោះស្រាយ​ឱ្យបាន​រៀបរយ​ហើយ​ក្តី ក៏ប៉ុន្តែ​យើង​មិនទាន់​ច្បាស់​ថា​គ្រឿងញៀន​ទាំងនេះ​អាច​បាត់​អស់ពី​ភ្នំពេញ ឬ​យ៉ាងណា​ឡើយ ពោលគឺ​ពួកគេ​អាច​បន្ត​សកម្មភាព​នេះ​ទៅ​តំបន់​មួយ​ផ្សេងទៀត។ ក្នុងនាម​កម្លាំង​គណៈ​បញ្ជាការ​ឯក ភាព​រាជធានី​ភ្នំពេញ យើង​នឹង​បន្ត​កិច្ច​ប្រតិបត្តិការ​នេះ​បន្ត​ទៀត​មិន​ថា​នៅ​តាម​ក្លឹប និង​កន្លែង​សប្បាយ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ឡើយ ដាច់ខាត​អាជ្ញាធរ​យើង​ត្រូវតែ​បង្ក្រាប​ឱ្យខាងតែបាន”៕

ពលរដ្ឋសង្ឃឹមថា លោក ឃួង ស្រេង  ដែលបានសន្យាមុនឡើងកាន់តំណែងជាអភិបាលរាជធានី នោះនិងមិនភ្លេចពាក្យសន្យានោះឡើយ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!