ព្រឹតិ្តការណ៍ថ្មីៗ

ផ្អើលករណីចាប់ក្មេងឯខេត្តកំពង់ធំ វាយបុរស២នាក់ជិតស្លាប់!

1 ឆ្នាំ មុន 2 តូ សុផល

ខេត្តកំពង់ធំ ៖ នៅថ្ងៃទី​ ២៩ ខែ កក្កដា ឆ្នាំ២០១៧​ វេលាម៉ោង​ ១២ និង ៣០នាទីថ្ងៃត្រង់ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំបានទទួលព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា  មានមនុស្ស ០២ នាក់ បានជិះម៉ូតូ ០១គ្រឿងមកស្នាក់នៅក្នុងវត្តគ្រើលស្ថិតក្នុងភូមិ គ្រើល ឃុំ អណ្ដូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល  បានចង្អុលបង្ហាញដល់កងកម្លាំងនគរបាលប៉ុស្តិ៍នគរបារដ្ឋបាលឃុំអណ្តូងពោធិ៍នៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍​អោយចុះត្រួតពិនិត្យភ្លាមៗ ពេលកងកម្លាំងនគរបាលរដ្ឋបាលទៅដល់​ស្រាបតែជនទាំង ០២នាក់ នេះបានរត់គេចចេញពីកងកម្លាំងនគរបាលរដ្ឋបាល ពេលនោះ នគរបាលបានដេញតាម​ដោយមានប្រជាពលរដ្ឋ ជួយដេញមួយចំនួនផង​។​ ពេលចាប់ឃាត់ខ្លួនបានប្រជាពលរដ្ឋបាននាំគ្នាប្រមូលគ្នាយ៉ាងច្រើនកុះករជាបន្តបន្ទាប់​ហើយវាយជនសង្ស័យបណ្តាលឲ្យរបួសជាទម្ងន់ ដោយចោទថាជាមុខសញ្ញាប្រព្រឹត្តបទល្មើសផ្សេងៗ (ពិសេសគឺចេះថាស្រែកតៗគ្នាថាមានអំពើចាប់ក្មេង)។

​ក្នុងពេលភ្លាមៗនោះ​ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល បានដឹកនាំលោក​ស្នងការរងព្រហ្មទណ្ឌ​ អធិការ​ អធិការរង​ និងកម្លាំងនគរបាលយើង បានជួយអន្តរាគមន៍រំដោះជនសង្ស័យបាន ហើយដឹកមកស្នងការដ្ឋាន​នគរបាលខេត្ត ដោយ តែជនទាំង ០២នាក់ទទួលមានរបួសធ្ងន់ធ្ងរជាទម្ងន់បាន បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ធំ​ ។

ជនសង្ស័យទាំង ០២នាក់មានឈ្មោះ​ 

១-ឈ្មោះ មុត សុផាត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធ ឈ្មោះ ចន ស្រីម៉ៅ ) ។
២ ឈ្មោះ ច័ន្ទ រដ្ឋ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធ ឈ្មោះ មុត ទូច )រស់នៅភូមិ មាសឈរ ឃុំចក ស្រុក កំពង់ត្របែក ខេត្តព្រៃវែង(ជនទាំង០២ នាក់រស់នៅក្នុងភូមិ-ឃុំជាមួយគ្នា) ។


ករណីនេះ​ កម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវបន្ត​ គឺពុំមានករណីពាក់ព័ន្ធការលើកឡើងពីប្រជាជន
មួយចំនួនថាជាករណី”ចាប់ក្មេង”នោះទេហើយមុខសញ្ញានេះក៍មិនទាន់បានប្រព្រឹត្តបទល្មើសអ្វីដែរ​ គឺស្ថិតក្នុងការសង្ស័យ​ ដោយពេលនេះសមត្ថកិច្ចកំពង់សាកសួរ​ រកមូលហេតុដែលជនសង្ស័យទាំង០២នាក់ពេលឃើញ នគរបាលរដ្ឋបាលស្រាប់តែរត់គេច ។


លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ សូមធ្វើការបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស និងសូមអាជ្ញាធរដែនដី មេត្តាចូលរួមផ្សព្វផ្សាយ បើសិនជាមានករណីនេះនគរបាលយើងរង់ចាំទទួលពាក្យបណ្ដឹងពីជនរងគ្រោះពិតប្រាកដកមកដាក់ពាក្យបណ្ដឹង ផ្ដន្ទាទោសមុខសញ្ញាដែលប្រព្រឹត្តបទល្មើសតាមច្បាប់ ដើម្បីថែរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត។និងសូមអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាកុំជឿទៅពត៌មានមិនពិតដោយមានជនខិលខូចមួយក្ដាប់តូចបានបំប៉ោងព័ត៌មានមិនពិតអោយដូចជាពិត។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!