ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចស្រុកស្អាងឃាត់ជនសង្ស័យម្នាក់ ដកហូត ម៉ាទឹកកក១កញ្ចប់ធំ និង១២កញ្ចប់តូច

1 ឆ្នាំ មុន 0 តូ សុផល

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់និង ម៉ាទឹកកក១កញ្ចប់ធំ និង១២កញ្ចប់តូច ត្រូវសមត្ថកិច្ចស្រុកស្អាងបង្ក្រាប និងដកហូត កាលពី វេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះរបស់ឈ្មោះ ទូច ធួន ស្ថិតក្នុងភូមិ កោះខែល ឃុំកោះខែល ស្រុកស្អាងខេត្តកណ្តាល ។

លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង ប្រាប់អោយដឹងថាជនសង្ស័យ
១ – ឈ្មោះ ទូច ធួន ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិ កោះខែល ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្តាល ។
វត្ថុតាងចាប់យករួមមាន ៖
១ – ម្សៅក្រាមពណ៌សសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ១៣កញ្ចប់ (ធំ ០១កញ្ចប់ និង តូច ១២កញ្ចប់) ។

សមត្ថកិច្ចប្រាប់អោយដឹងថា នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១៦និង៣០នាទី ក្រោយពីទទួល ព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ទូច ធួន ស្ថិតក្នុងភូមិ កោះខែល ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្តាល ភ្លាមនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានចុះទៅដល់ចំណុចកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល បានធ្វើការត្រួតពិនិត្យជនសង្ស័យ ដោយទទួលបានការឯកភាពពីលោក លាវ ស្រេង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល អោយធ្វើការឆែកឆេរផ្ទះរបស់ឈ្មោះ ទូច ធួន បានរកឃើញថ្នាំញៀន(ម៉ាទឹកកក) ចំនួន ១៣កញ្ចប់ និងឧបករណ៍សំរាប់វុិចខ្ចប់មួយចំនួន ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ទូច ធួន បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក) ចំនួន ១៣កញ្ចប់ ក្នុងតម្លៃ ១២០,០០០៛ (ដប់ពីរមុឺនរៀល)ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចវាលខ្សាច់ សង្កាត់ ចាក់អង្រែលើ រាជធានីភ្នំពេញ ដើម្បីយកមកលក់បន្ត ។

រួចបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!