ព្រឹតិ្តការណ៍ថ្មីៗ

លោក ថេង សុថុល ដឹកនាំកម្លាំងចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុច ផ្លូវជាតិលេខ១

10 ខែ មុន 0 តូ សុផល

ភ្នំពេញ៖ ដើម្បីចូលរួម រក្សាសន្តិសុខ សវុត្ថិភាព ទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់ និងការប្រើប្រាស់អាវុធខុសច្បាប់ លោក ថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅ និងលោក ហ៊ួត ហ៊ុយ នាយករដ្ឋបាលសាលាខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុច ផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី ២ ។លោក ថេង សុថុល បញ្ជាក់ថា ក្នុងប្រតិបត្តការនេះសមត្ថកិច្ច​
1 ត្រួតពិនិត្យរថយន្តគ្រប់ប្រភេទឆ្លងកាត់ចំនួន ១៣៥គ្រឿង ។
2 ត្រួតពិនិត្យម៉ូតូគ្រប់ប្រភេទឆ្លងកាត់ចំនួន ២៨៩គ្រឿង ។
3 ត្រួតពិនិត្យម៉ូតូគ្មានកញ្ចក់ និងមួកសុវត្ថិភាពចំនួន ៤៧គ្រឿង
4 ត្រួតពិនិត្យម៉ូតូខុសលក្ខណៈបច្ចេកទេស ២គ្រឿង។
5 អាវុធឆ្លងកាត់ គ្មាន ៕

សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ច ទាំងនគរបាល និងអាវុធហត្ថ តាមបណ្តាខណ្ឌ តែងតែចុះត្រួតពិនិត្យ អាវុធ​ជាតិ​ផ្ទុះ នៅតាមដងផ្លូវក្នុងគោលបំណងជួយទប់ស្កាត់ ការធ្វើសកម្មភាពផ្សេងៗ របស់ក្រុមជនល្មើស នៅក្នុងរាជ​ធានីភ្នំពេញ ។

ជាមួយគ្នានេះ ការចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះ ខាងលើនេះ ក៏ដើម្បីពិនិត្យមើលការបើកបររបស់ប្រជាពលរដ្ឋ ឲ្យគោរពច្បាប់ចរាចរណ៍ផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ