ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម គួច ចំរើន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមដងទន្លេ មេត្តាប្រុងប្រយ័ត្នអោយបានខ្ជាប់ខ្ជួន

1 ឆ្នាំ មុន 2 តូ សុផល

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃ២៨ ខែកក្កដានេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញបានចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គនៅស្ថានីយ៍ឧតុនិយមខេត្តកំពង់ចាម

ឯកឧត្តម គួច ចំរើន ប្រាប់ថា គិតត្រឹមម៉ោង ៨និង០០នាទីព្រឹក ទឹកទន្លេមេគង្គខេត្តកំពង់ចាមបាន និងបន្តឡើងដែលមានកម្ពស់ ១៣,៩០ម កើន០,៣៩មបើធៀបនឹងម៉ោង ៣:៣០ នាទីរសៀលថ្ងៃទី ២៧ ខែកក្កដានេះ មានកំពស់ ១៣,៥១ ម៉ែត្រ។ ស្ថានភាពទឹកនៅខេត្តកំពង់ចាមមិនទាន់ស្ថិតក្នុងការព្រួយបារម្ភនៅឡើយទេ តែទោះបីជាយ៉ាងណាក៏សូមបងប្អូនទាំងអស់មេត្តាប្រុងប្រយ័ត្នអោយខ្ជាប់ខ្ជួន។

ក្រោយពេលពិនិត្យស្ថានភាពទឹកជំនន់រួច ខ្ញុំបានដឹកនាំប្រជុំត្រៀមបង្ការគ្រោះមហន្តរាយដោយមានការចូលរួមពីអស់លោកលោកស្រីជាអភិបាលអភិបាលរងស្រុកនិងមន្ទីអង្គភាពជុំវិញខេត្ត គ្រប់លំដាប់ថ្នាក់ត្រូវត្រៀមលក្ខណៈជួយបងប្អូនយើងអោយបានម៉ត់ចត់នៅពេលមានគ្រោះអាសន្នជាយថាហេតុខាងមុខ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!