ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តកែច្នៃខុសបច្ចេកទេស និងផ្ទុកលើសទង្ងន់បន្តចល័តចូលក្រុងទាំងកណ្តាលថ្ងៃ ខណៈដែលចំណាត់ការរបស់អាជ្ញាធរគ្មានប្រសិទ្ធិភាព!

1 ឆ្នាំ មុន 8 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ ២០១៧ នេះ ឯកឧត្តម សេង ឈួន និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទបានសហការជាមួយក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនិងត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទីតាំងផ្លូវជាតិលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ

ដោយបានត្រួតពិនិត្យរថយន្តសរុបចំនួន៤៥ គ្រឿងក្នុងនោះមានរថយន្តៈ
១-ដឹកលើសទម្ងន់ចំនួន ២ គ្រឿង ( ទម្ងន់ ៧ តោនចំនួន ១គ្រឿង និង ១៦ តោន ចំនួន ១គ្រឿង )
២-ទ្រុងលើសបណ្តោយចំនួន ៤គ្រឿង ពីប្រវែង ០,៤ម ដល់ ២,៥ម
៣-ខ្វះឯកសារចំនួន ៩ គ្រឿង និងបានផាកពិន័យរួច។
៤-រថយន្តត្រឹមត្រូវចំនួន៣០ គ្រឿង។

ប្រជាពលរដ្ឋសាទរចំពោះការចុះពិនិត្យ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងយានយន្តដឹកជញ្ជូន លើស ទម្ងន់កម្រិត ជាងនោះទៅទៀតប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេស លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលទើបនិងកាន់តំណែងថ្មីៗ មេត្តាពិនិត្យឡើងវិញចំពោះ ការកំណត់ពេលវេលាច្បាស់លាស់ ក្នុងការអនុញ្ញាតអោយរថយន្តធនធំផ្ទុកសំពីសំពោងចូលចូលក្រុង ព្រោះបច្ចុប្បន្ន រថយន្តធនធំៗ (រថ យន្តដឹកដី រថយន្តដឹកខ្សាច់ រថយន្តលាយស៊ីម៉ង់តិ៍ រថយន្តដឹកអុស និង រថយន្តប្រភេទកុងទីន័រ បានកំពុង ចល័តចូលក្នុងក្រុងយ៉ាងអាណាធិបតេយ្យ គ្មានពេលវេលាកំណត់ ដែលជាកត្តាធ្វើអោយមានការកក់ស្ទះចរាចរណ៍ និងបង្កគ្រោះថ្នាក់បណ្តាលអោយមនុស្សស្លាប់ និងរបួសស្ទើរាល់ថ្ងៃ រាល់យប់ ស្របពេលដែលដែលសេចក្តីជូនដំណឹងរបស់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គ្មានប្រសិទ្ធិភាព។

គួររំលឹកដែរថា​ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​បានចេញសេចក្ដីជូនដំណឹង​ កាលថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៦ បានបញ្ជាក់​អំពី​ការចាប់ផ្ដើម​អនុវត្តន៍​ចំពោះ​រថយន្ត​ដឹក​លើស​ទម្ងន់​ចាប់ពី​អំឡុង​ដើមខែ​សីហា ២០១៦​។ ហេតុផល​របស់​ក្រសួង​សាធារណការ ដែលមាន​លោក ស៊ុន ចាន់ថុល ជា​រដ្ឋមន្ត្រី គឺ​មកពី​រថយន្ត​ដឹក​លើស​ទម្ងន់​ធ្វើ​ឲ្យ​ផ្លូវថ្នល់​ខូចខាត​មុន​កាលកំណត់ ហើយ​ក្រសួង​និង​ចាប់ផ្ដើម​រៀបចំ​ក្រុម​ជញ្ជីង​ចល័ត​ក្នុង​គោលបំណង​ចាប់​ថ្លឹង​រថយន្ត​ណា​ដែល​ដឹក​លើស​ទម្ងន់​។ ទោះជា​យ៉ាងណា​សេចក្ដីប្រកាស​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មិនបាន​បន្ថែម​តម្លៃ​ក្នុងការ​ផាកពិន័យ​លើ​រថយន្ត​ដែល​ដឹក​លើស​ទម្ងន់​នោះទេ​។

បើទោះបី​ក្រសួង​សាធារណការ ព្រមាន​ចាត់វិធានការ​ទៅលើ​រថយន្ត​ដឹក​លើស​ទម្ងន់​ចាប់ពី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៦ និង​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​និង​ម្ចាស់​រថយន្ត​ដឹកទំនិញ​ចូលរួម​សហការ​ដើម្បី​ទប់ស្កាត់​ករណី​រថយន្ត​ដឹក​លើស​ទម្ងន់​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​ទូទៅ​និង​មជ្ឈដ្ឋាន​នានា​គ្មាន​ជំនឿ​លើ​វិធានការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ឡើយ​។ ដោយហេតុថា​ក្រុម​ជញ្ជីង​ថឹ្ល​ង​រថយន្ត​មួយចំនួន​ដូចជា នៅតាមបណ្តាខេត្តនានា  ពួកគេ​មិន​ចាត់វិធានការ​លើ​រថយន្ត​ធំៗ​ដឹកទំនិញ​លើស​ទម្ងន់​នោះទេ ហើយ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​តែ​ប៉ុណ្ណោះ​។

ជាងនេះទៅទៀត​ករណីរ​ថយ​ន្ត​ដឹកទំនិញ​ធំៗ រថយន្ត​សណ្ដោង​កុងតឺន័រ​ចូលក្នុង​រាជធានី​ភ្នំពេញ​ទាំង​កណ្ដាល​ថ្ងៃ បំផ្លាញ​ផ្លូវ និង​ធ្វើ​ឲ្យ​ស្ទះចរាចរណ៍ និងបង្កគ្រោះថ្នាក់បណ្តាលអោយមានមនុស្សស្លាប់ និងរបួស គឺជា​រឿង​ដែល​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិនត្រូវ​មើលរំលង​ឡើយ ហើយ​គួរតែ​ចាត់វិធានការ​តាមច្បាប់​ជា​ធរមាន​។

ជុំវិញករណីនេះ តើឯកឧត្តម ឃួង ស្រេង និងមានវិធានការយ៉ាងណា? ឬ មួយឯកឧត្តម ឃួង ស្រេង មិនលូកដៃចូលការងារក្រសួង​សាធារណការ និង​ដឹកជញ្ជូន បណ្តោយអោយភាពអាណាធិបតេយ្យបន្តកើតមានរាល់ថ្ងៃបែបនេះ?

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!