ព្រឹតិ្តការណ៍ថ្មីៗ

​ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្ត្រីនគរ​បាល​ជាតិ នៃ​ស្នងការដ្ឋាននគរបាលខេត្តតាកែវ

2 ឆ្នាំ មុន 4 តូ សុផល

ខេត្តតាកែវ ៖ រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ​២០១៧ វេលាម៉ោង ១៤និង ៣០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរ​បាលខេត្តតាកែវ មានរៀបចំ​ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្ត្រីនគរ​បាល​ជាតិ នៃ​ស្នងការដ្ឋាននគរបាលខេត្តតាកែវ

ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក យស ណាស៊ី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឡាយ វណ្ណៈ អភិបាល នៃគណៈ​អភិបាល​ខេត្តតាកែវ ។ ពិធីនេះ មានការអញ្ជើញចូលរួមពីអស់លោក ប្រតិភូអមដំណើរគណៈ​អធិបតី លោកស្រីប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក​មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកស្នងការ លោក​លោកស្រី​ស្នងការរង លោក លោកស្រីនាយ នាយរងការិយាល័យជំនាញទាំង៣០ មេបញ្ជាការ បញ្ជាការរង​ទទួលការងារសេនាធិការ នៃវរសេនាតូចលេខ៦០៣ លោកអធិការ អធិការរងស្រុក-ក្រុង នាយប៉ុស្តិ៍ច្រកទ្វារទ្វេ ភាគី នាយប៉ុស្តិ៍ការពារព្រំដែន និងនាយប៉ុស្តិ៍​នគរ​បាលរដ្ឋបាលឃុំ-សង្កាត់សរុបចំនួន ២៤៧នាក់ ស្រី ០៣នាក់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ