ព្រឹតិ្តការណ៍ថ្មីៗ

តម្លៃម្រេចធ្លាក់ចុះ ប្រជាកសិករដែលបង្កបង្កើនផលដំណាំម្រេចមានការព្រួយបារម្ភ

1 ឆ្នាំ មុន 39 tnn_admin

មណ្ឌលគិរី៖ ប្រជាកសិករដែលបង្កបង្កើនផលដំណាំម្រេច មានការព្រួយបារម្ភថា តម្លៃដំណាំម្រេចនៅក្នុងឆ្នាំ២០១៨ ប្រហែលនឹងធ្លាក់តម្លៃបន្តទៅទៀត ខណៈដែលបច្ចប្បន្ននេះ តម្លៃដំណាំម្រេចធ្លាក់តម្លៃយ៉ាងកំហុកក្នុងតម្លៃ១គីឡូក្រាមបានត្រឹម​តែ​១៤.៩០០រៀល នៅក្នុងឆ្នាំ២០១៧នេះ។

ប្រជាកសិករដែកបង្កបង្កើនផលដំណាំម្រេចនៅក្នុងឃុំពូជ្រៃស្រុកពេជ្រាដា បានលើកឡើងថា ទោះបីដំណាំម្រេចរបស់គាត់មានការលូតលាស់ល្អ តែពួកគាត់មិនសូវមានការសប្បាយចិត្តនោះទេ ដោយសារតែតម្លៃដំណាំម្រេចធ្លាក់ចុះយ៉ាងខ្លាំង មិនដូចកាលពីឆ្នាំ២០១៦ដំណាំម្រេចមានតម្លៃរហូតដល់ទៅ៣០.០០០រៀលក្នុងមួយគីឡូក្រាម ដែលជាហេតុនាំអោយពួកគាត់បង្កបង្កើនផលដំណាំនេះ តែពេលពួកគាត់បានទទួលផលដំណាំម្រេងធ្លាក់តម្លៃយ៉ាងកំហុកតែម្តង ដែលធ្វើឱ្យពួកគាត់មានការព្រួយបារម្មណ៍យ៉ាងមិនថាតែឆ្នាំ២០១៧នេះ រឺក៏ឆ្នាំ២០១៨ខាងនេះ។

ពួកគាត់បានលើឡើងបន្តថា ការបង្កបង្កើនផលដំណាំម្រេច ត្រូវការចំណាយដើមទន់ច្រើន សម្រាប់ការថែទាំ ពីព្រោះដំណាំនេះត្រូវការប្រើប្រាស់ជីច្រើនក្នុងមួយឆ្នាំ រហូតដល់ទៅជាង២០.០០០ដុល្លារលើផ្ទៃដីជាង១០ហិកតាជា១ម៉ឺនជ្រលង់ នឹងចំពោះតែជីមួយមុខ នៅពេលបានផលត្រូវចំណាយទៅលើកម្មករបេះផ្លែម្រេចក្នុងមួយរដូវអស់ចំនួន៦.៣០០ដុល្លារទៀត ។

ហើយការដាក់ជីក្នុងមួយឆ្នាំ៣ដងគឺ នៅដើមឆ្នាំ ពាក់កណ្តាលឆ្នាំ និងនៅចុងឆ្នាំ មុនដាក់ជីត្រូវយកអាច៌គោ ក្របោស និងជីឆ្អឹងយកលាយជាមួយគ្នាហើយទើបយកទៅដាក់លើដំណាំម្រេច មិនតែប៉ុណ្ណោះត្រូវការប្រើថ្នាំដបផ្សេងៗ សម្រាប់បាញ់ជំនួយផងដែរការពារដំណាំម្រេចកុំឱ្យមានជម្ងឺ។

ជាចុងក្រោយពួកគាត់សង្ឃឹមយ៉ាងមុតមាំថា ដំណាំម្រេចនៅក្នុងឆ្នាំ២០១៨ រាជរដ្ឋាភិបាលនឹងរកទីផ្សារឱ្យដំណាំម្រេចមានតម្លៃខ្ពស់ជាងតម្លៃនៅក្នុងឆ្នាំ២០១៧នេះ៕ដោយ៖ចិន្តា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ