ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលករ​ដែល​បម្រើ​ការងារ​នៅ​ប្រទេសថៃ​ខុស​នីតិវិធី អាច​នឹង​ទទួល​បាន ​សិទ្ធិ​ស្នាក់នៅ និង ធ្វើ​ការ ស្រប​ច្បាប់

1 ឆ្នាំ មុន 1 tnn_admin

ប្រជាពលករ​ដែល​បម្រើ​ការងារ​នៅ​ប្រទេសថៃ​ខុស​នីតិវិធី អាច​នឹង​ទទួល​បាន ​សិទ្ធិ​ស្នាក់នៅ និង ធ្វើ​ការ ស្រប​ច្បាប់ ដោយ ​អនុវត្ត​តាម​ដំណាក់កាល​ស្នើសុំ​ឯកសារ​ស្របច្បាប់ ដែល​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី២៤ កក្កដា​នេះ​តទៅ។ក្រសួង​ការងារ​កម្ពុជា​ បាន​ប្រកាស ​សេចក្តី​ជូនដំណឹង​នេះ ក្រោយ​ពី​ធ្វើការ​ ព្រមព្រៀង​ជាមួយ​ភាគី​ថៃ ដើម្បី​ រក​ដំណោះស្រាយ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ពលករ​ខ្មែរ​ទាំងអស់។

ជា​ដំណឹង​ល្អ សម្រាប់​ ប្រជាជន​ខ្មែរ​ ដែល​ឆ្លងដែន ​ទៅ​ធ្វើការ​ នៅថៃ​ដោយ​ មិន​ស្របតាម​នីតិវិធី មាន​ឱកាស ​នឹង​ក្លាយ ជា​និយោជិត ​តាមច្បាប់​ត្រឹមត្រូវ តាម រយៈ​ការ​ អនុវត្ត៣​ដំណាក់​កាល​ ដែល​ភាគី​កម្ពុជា និង​ថៃ​បាន​ឯកភាព​គ្នា។ ជា​ជំហាន​ដំបូង និយោជិត​ត្រូវ​ឲ្យ​ចៅកែ ទៅ​ធ្វើការ​ប្រកាស និង​ចុះ​ឈ្មោះឲ្យ​ខ្លួន នៅ​ ការិយាល័យ​ ស្រង់​ទិន្នន័យ​ ពលករ​បរទេស។ បើ​មិន​ដូច្នោះ​ទេ ថៅកែ​នឹង​រងនូវ​ការ​ផាកពិន័យ ​យ៉ាង​ធ្ងន់​ពី​ ក្រសួង​ការងារ​ថៃ។នេះជា​ផ្សាយ​ជូន​ដំណឹង​ តាម​រយៈ ​បណ្តាញ​សង្គម​ហ្វេកប៊ុក​ របស់​លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ កាល​ពី​យប់ ថ្ងៃទី២៣ កក្កដា។

បន្ទាប់​ពី​ធ្វើការ​ ចុះឈ្មោះ​ហើយ ប្រជា​ពលករ​ទាំងអស់​ ត្រូវ​មក​ បង្ហាញ​ខ្លួន​ផ្ទាល់ នៅ​តាម​ការិយា​ល័យ ក្នុង​អំឡុង​ពេល​ចាប់​ ពី​ថៃ្ង​ទី០៨ ខែ​សីហា ដល់​ថ្ងៃ​ទី០៩ ខែ​កញ្ញា ឆ្នាំ​២០១៧។ និង ជា​ដំណាក់កាល​ចុងក្រោយ ចាប់​ពី​ថ្ងៃ០៩ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ពួកគេ​ នឹង​អាច​ទទួល​បាន ​ការ អនុញ្ញាត​ឲ្យ​ ស្នាក់នៅ​ និង ធ្វើការ ពីមន្ត្រី​ អន្តោ​ប្រវេសន៍​ថៃ និងក្រសួង​ការងារ​ថៃ។

លោក​ហេង សួរ បាន​បន្ត​ថា ភាព​ ស្រប​ ច្បាប់​នឹង​ធ្វើ​ឲ្យ​ ពលករ ទទួល​បាន​ អត្ថ ប្រយោជន៍​យ៉ាង​ច្រើន ដូចជា ទទួល​បាន ​ប្រាក់​ បៀវត្ស​ត្រឹមត្រូវ ធានា​ រ៉ាប់រង​សុខភាព ធានា ​រ៉ាប់រង​គ្រោះថ្នាក់​ ការងារ និង សំណង​ ឬ របប​បេឡាជាតិ​ សន្តិសុខ​សង្គម ​ពេល​បញ្ចប់​ការងារ។

ការិយាល័យ​ ស្រង់​ទិន្នន័យ​ ពលករ​បរទេស មាន​ចំនួន ៩៧ ទីតាំង និង​មាន​ នៅ​គ្រប់​ខេត្ត​ក្នុង​ប្រទេសថៃ។ ហើយ​ បច្ចុប្បន្ន ពលករ​ខ្មែរ​ធ្វើការ​នៅ​ថៃ ដែល​មិនមាន ​ច្បាប់ មាន​ចំនួន​ជាង ៣០ម៉ឺន​នាក់។

សូម​រំលឹក​ថា ការ​សម្រួល​ឲ្យ​មាន​ការផ្តល់​ភាព​ស្រប​ច្បាប់​នេះ កើត​មាន​បន្ទាប់​ពី​ជំនួប​ចរចារ​រវាង​លោកអ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួង​ការងារ ជាមួយ​រដ្ឋាភិបាល​ថៃ កាល​ពី​ថ្ងៃ​ទី ២០ កក្កដា​កន្លង​ទៅ​នេះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ