ព្រឹតិ្តការណ៍ថ្មីៗ

ថ្នាំញៀនធ្វើទុក្ខ កាប់អ្នកជិតខាងផុងលលាក្បាលរបួសធ្ងន់!

1 ឆ្នាំ មុន 1 តូ សុផល

ខេត្តកណ្តាល៖  យុវជនម្នាក់ដោយសារតែគ្រឿងញៀនធ្វើទុក្ខ ទាញដាវកាប់បុរសវ័យចំណាស់ម្នាក់បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
ករណី (ហិង្សាដោយចេតនាមានស្ថានទម្ងន់ និងរក្សាទុកគ្រឿងញៀនខុសច្បាប់) កើតហេតុថ្ងៃទី២៥ កក្កដា ២០១៧ វេលាម៉ោង១២និង ០០នាទី នៅចំណុចភូមិ​​កំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ជនរងគ្រោះ០១នាក់៖ឈ្មោះផូ ផាន ភេទប្រុសអាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ រងរបួសត្រង់ក្បាល និងខ្នងជាទម្ងន់ ។


ជនសង្ស័យឈ្មោះ ស្រ៊ន ហ៊ុយសេង ភេទប្រុស​ អាយុ២៩ឆ្នាំ​​ ជនជាតិខ្មែរ ​មានទីលំនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន) ។


វត្ថុតាងចាប់យក៖កាំបិត០១ ដងជ័រពណ៌ខ្មៅ ផ្លែពណ៌ស មានប្រវែង ៣២×៤ស.ម និងស្រោមជ័រពណ៌ខ្មៅចំនួន ០១-ម្សៅក្រោមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកកIce) ០១កញ្ចប់តូច កាបូបដៃពណ៌ខ្មៅ  ប្រាក់ រៀល១៧.៥០០៛ និងប្រាក់ដុល្លារ ១.$ USD-ទូរស័ព្ទដៃម៉ាក ណូគាអិនចុចពិល ពណ៌ខ្មៅ០១ ។

ប្រភពបានអោយដឹងថា ជនសង្ស័យគឺជាមនុស្សញៀនថ្នាំ ហើយ ក៏ធ្លាប់មានទំនាស់ពាក្យសម្ដីគ្នាជាមួយនិង ជនរងគ្រោះ ដែលជាអ្នករស់នៅផ្ទះក្បែរគ្នាផងដែរ។លុះនៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ជនរងគ្រោះ ក៏បានជក់គ្រឿងញៀន អស់ ០១កញ្ចប់តូចថែមទៀត ។ 


រហូតមកដល់ពេលកើតហេតុខាងលើ នៅពេលដែលជនសង្ស័យកំពុងតែដេកនៅក្នុងផ្ទះ ហើយជនរងគ្រោះ កំពុងតែកើបអាចម៍គោនៅខាងក្រោយផ្ទះ នៅពេលស្រាប់តែជនសង្ស័យឃើញ ហើយមានអារម្មណ៍រវើរវាយ ក៏ទាញយកកាំបិតស្ទុះទៅកាប់ជនរងគ្រោះពីក្រោយជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសជាទម្ងន់ រួចហើយក៏គេច មកសម្ងំលាក់ខ្លួននៅក្នុងផ្ទះរបស់ខ្លួនវិញ ។


ភ្លាមៗនោះជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅឯមន្ទីរ ពេទ្យប្រទេសវៀតណាម ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ និងប៉ុស្ដិ៍ចុះទៅឃាត់ខ្លួនបាន និងដកហូតវត្ថុតាងកាំបិត ព្រមទាំងថ្នាំញៀន ០១កញ្ចប់តូច នៅជាប់ខ្លួនជនសង្ស័យ ។

បច្ចុប្បន្នជនសង្ស័យ ស្រ៊ន ហ៊ុយសេង រួមនិងវត្ថុតាងដូចបានចាប់យកខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំដើម្បីចាត់ការបន្តតាមនីតិវិធី ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ