ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម វ៉ី សំណាង ៖ អ្នកវិនិយោគពីទីក្រុងហុងកុង នឹងមកវិនិយោគលើវិស័យវាយនភណ្ឌ ចំនួន១០ កន្លែងបន្ថែមទៀតក្នុងខេត្តកំពង់ស្ពឺ

1 ឆ្នាំ មុន 1 តូ សុផល

ខេត្តកំពង់ស្ពឺ៖ នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំគណៈប្រតិភូអញ្ជើញនិវត្តន៍មកកម្ពុជាវិញប្រកបដោយសុវត្ថិភាព នឹងភាពជោគជ័យយ៉ាងត្រចះត្រចង់គួរមោទនភាពចំពោះពលរដ្ឋមិនទាន់មានការងារធ្វើ បន្ទាប់ពីដំណើរទសន្សកិច្ចពិភាក្សាលើវិស័យវិនិយោគអស់រយៈពេលចំនួន៤ថ្ងៃ នៅទីក្រុងហុងកុង ​។

យោងទៅតាមកិច្ចសម្ភាស៍របស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តជាមួយនិងភ្នាក់ងារសារព័ត៌មាន Fresh news បានឲ្យដឹងថា ជាលទ្ធផលថៅកែរោងចក្រនៅទីក្រុង ហុង កុង បានសន្យាថា នឹងមកបើករោងចក្រនៅខេត្តកំពង់ស្ពឺ របស់យើងក្នុងពេលដ៏ខ្លីខាងមុខ ។ គាត់បានលើកឡើងថា ដោយមានជំនឿលើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងសុវត្ថិភាពខ្ពស់ ដូច្នេះពួកគាត់មានគំម្រោងរុះរើ រោងចក្រពីប្រទេសភូមា មកកាន់ប្រទេសកម្ពុជាវិញពិសេសក្នុងខេត្តកំពង់ស្ពឺ ។
ជំហ៊ានដំបូង រោងចក្រត្រូវការកម្មករប្រមាណ ពី៥.០០០នាក់ ទៅជាង១០.០០០នាក់ ដោយអ្នកវិនិយោគ មានជំនឿចិត្តយ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងមានការសហការណ៏យ៉ាងប្រសើររវាងទីក្រុងហុងកុង និងខេត្តកំពង់ស្ពឺ។


ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថាក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំ ពិតជាមានមោទនភាពយ៉ាងក្រៃលែងដែលលទ្ធផលទទួលបានផ្លែផ្កាយ៉ាងគាប់ប្រសើរ ហើយយើងនិងរួមគ្នាធ្វើដើម្បីខេត្តកំពង់ស្ពឺរបស់យើង ។ អ្នកវិនិយោគបានចាត់ទុកកម្ពុជា ជាដែនដីមានសន្តិភាព និង សន្តិសុខល្អ មានជំនឿចិត្ត ងាយស្រួលបន្តាក់ទុនរកស៊ី ជាពិសេសខេត្តកំពង់ស្ពឺ ក៏ជាទឹកដីសុវណ្ណភូមិ ជាតំបន់សបូរប្រជាពលរដ្ឋរស់នៅ ប្រកបការងាររកស៊ីដោយស្លូតបូតទៀងត្រង់ និងមានសន្តិសុខល្អប្រសើរ ។
ឯកឧត្តម វ៉ី សំណាង ក៏បានបញ្ជាក់ផងដែរថា មិនតែប៉ុណ្ណោះ ក្រុមនិយោជិកធំៗ បានសរសើរ និងគាំទ្រចំពោះអាជ្ញាធរខេត្តកំពង់ស្ពឺ ដែលមានការគ្រប់គ្រងបានល្អ ហើយមានកម្មករ-កម្មាការិនីច្រើនក្នុងខេត្តនេះ កត្តាទាំងនេះងាយស្រួលដល់ការវិនិយោគវាយនភណ្ឌ ។ ហើយក្នុងនាមថ្នាក់ដឹកនាំនិងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ជាមួយអ្នកវិនិយោគ ធ្វើឲ្យវិនិយោគិនមានទំនុកចិត្ត ។


ឯកឧត្តម វ៉ី សំណាង បានប្រាប់ដល់វិនិយោគហុងកុងថា កម្ពុជាមាននាយករដ្ឋមន្ត្រីប្រកបដោយការគោរពស្រឡាញ់ពីប្រជាពលរដ្ឋកម្ពុជា ដែលបានដឹកនាំប្រទេសពីសង្គ្រាម និងបាតដៃទទេ មកមានអ្នកវិនិយោគទុនជាច្រើន និងផ្តល់ការងារជូនពលរដ្ឋគ្រប់ទិសទីទូទាំងប្រទេស កាត់បន្ថយភាពក្រីក្រ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!