ព្រឹតិ្តការណ៍ថ្មីៗ

នាយប្រតិបត្តិ  ក្រុមហ៊ុន Asian Gateway ជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី

11 ខែ មុន 0 តូ សុផល

ខេត្តព្រះសីហនុ៖ ដោយសារមានសុខសន្តិភាពពេញបរិបូរណ៍ គឺជាទិសដៅទេសចរណ៍ពិភពលោក និងជាប្រទេសដែលមានសក្តានុពលដ៏សម្បើមអស្ចារ្យសម្រាប់ពាណិជ្ជករ និងវិនិយោគគិនបរទេស មកធ្វើការបណ្តាក់ទុន នៅព្រះរាជាណាចក្រកម្ពុជា៖

នៅការិយាល័យកណ្តាល ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប រាជធានីភ្នំពេញ រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី បានអនុញ្ញាតឲ្យ លោក Tomonori Kimura នាយប្រតិបត្តិ និងជាស្ថាបនិក ក្រុមហ៊ុន Asian Gateway ជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងរកឱកាសបោះទុនវិនិយោគ នៅកម្ពុជាផងដែរ។ បច្ចុប្បន្ននេះ យើងកំពុងរស់នៅបានសុខសប្បាយហើយ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែចូលរួមថែរក្សាការពារសុខសន្តិភាពទាំងអស់គ្នា ដើម្បីប្រទេសជាតិយើង កាន់តែមានការអភិវឌ្ឍន៍រីកចម្រើនខ្លាំងឡើងថែមទៀត៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ