ព្រឹតិ្តការណ៍ថ្មីៗ

ប្រទះឃើញរថយន្តមួយគ្រឿងគេយកប្លុងចោល

1 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ រថយន្តមួយគ្រឿងម៉ាកស្ព័រថេកពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2E-3404 ត្រូវបានប្រជាពលររដ្ឋប្រទះឃើញចតចោលជាង១០ថ្ងៃទៅហើយមិនឃើញមានអ្នកមកយកវិញនៅឡើយដែលករណីនេះបង្ករភ្ញាក់ផ្អើដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនិងយកមករក្សាទុកបណ្តោះអាសន្នក្រែងម្ចាស់មានមានបញ្ហាអ្វីមួយហើយនេះក៍ជាការអំពាវនាវដល់ម្ចាស់រថយន្តផងដែលក្រែងបាត់រថយន្តពីកាលណាមកសូមសូមទំនាក់ទំនងសមត្ថកិច្ចមូលដ្ឋាន។កាលពីម៉ោង១៦និង៣០នាទីល្ងាចថ្ងៃទី២៤កក្កដា២០១៧ស្ថិតនៅផ្លូវបេតុងភូមិទ្រុងមាន់សង្កាត់អូរបែកក្អមខណ្ឌសែនសុខ។

ប្រជាពលរដ្ឋបានប្រាប់ថារថយន្តដែលយកមកចតចោលនេះមានរយ៉ះពេលជាង១០ថ្ងៃមកហើយមិនឃើញម្ចាស់មកយកវិញសោះមិនដឹងថាម្ចាស់រវល់ទៅណាឫមួយរថយន្តខាងលើនេះចោរលួចក៍មិនដឹង។ប្រភពបន្តថាដោយសារមិនឃើញមានម្ចាស់មកយកទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យនិងយកទៅរក្សាទុកតែម្តង។

ក្រោយពីសមត្ថកិច្ចចុះពិនិត្យបឋមនៅក្នុងរថយន្តឃើញមានកាតមន្ត្រីរាជការមួយសន្លឹងដែលមានឈ្មោះ ញ៉ែម សំអន អាយុ៤០ឆ្នាំមុខរបរទីប្រឹក្សាក្រសួងមហាផ្ទៃស្នាក់នៅភូមិស្នោរលិចសង្កាត់ស្នារខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចក៍បានអំពាវនាវផងដែរបើបងប្អូនណាបាត់រថយន្តខាងលើឫមួយមានបញ្ហាអ្វីនោះសូមប្រញាប់រួសរាន់មកទំនាក់ទំនងជាមួយនគរបាលខណ្ឌសែនសុខដើម្បីយករថយន្តទៅវិញប៉ុន្តែសូមអោយមានឯកសារគ្រប់គ្រាន់និងច្បាដ់លាស់ផង។ By ៖ Sidy

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ