ព្រឹតិ្តការណ៍ថ្មីៗ

អ្នកក្លាហាន២នាក់បើកឆាកប្រយុទ្ធវាយកាប់ចាក់គ្នាមួយប្រាវ របួសធ្ងន់ទាំងសងខាង

1 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍បឋមរបស់ភ្នាក់ ងារព័ត៌មាន ធី អិន អិន ថា នៅវេលាម៉ោង ២០ និង ០៥នាទី យប់ថ្ងៃទី ២៤ កក្កដា ២០១៧នេះ មានរកណីបុរសពីរនាក់កាប់គ្នាទៅវិញទៅមក បណ្តាល អោយារបួសធ្ងន់ទាំងសងខាង។ ករណីនេះកើតឡើងនៅចំណុចផ្សារអង្គ សង្កាត់ចោមចៅ ខណ្ខពោធិ៍សែនជ័យ។

លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានអោយដឹងថា៖

 ភាគីទី១ ឈ្មោះ ចាន់ ស៊ី ភេទប្រុស អាយុ២៥ឆ្នាំមុខរបរជាងផ្សារដែក ស្នាក់នៅផ្ទះជួល ភូមិអង្គ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រងរបួសដាច់ក្ដោង និងត្រូវក្បាលបន្ដិចបន្តួច កំពុងសម្រាកព្យាបាល នៅមន្ទីរ សម្រាកព្យាបាលរស្មី។

ភាគីទី២  ឈ្មោះ កិ ហុង ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរបើកឡាន ស្នាក់នៅផ្ទះជួល សង្កាត់ កំបូល មានសភាពធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅ គ្លីនិកបែកចាន។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ភាគីទី១និងភាគីទី២ ជាមិត្តភក្ដិនិងគ្នា មុនពេលកើតហេតុ បាននាំគ្នាផឹកស៊ីនៅបន្ទប់ជួលភាគីទី១ រហូតដល់ស្រវឹងរៀងៗខ្លួន កើតជាជម្លោះរឿងការងារផ្សារដែក ពេលនោះភាគីទី១ បានយកកាំបិតបុ័ងតោកាប់ទៅលើភាគីទី២បណ្ដាលអោយរបួស ហើយភាគីទី២ បានយកដៃវាយភាគីទី១វិញបណ្ដាលបែកច្រមុះ។

ក្រោយកើតហេតុភាគីទាំង២ត្រូវបានសាច់ញាតិដឹកយកទៅសម្រាកនៅមន្ទីរពេទ្យរៀងខ្លួន។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ