ព្រឹតិ្តការណ៍ថ្មីៗ

អធិការស្រុកត្បូងឃ្មុំ នាំយកអំណោយជូនលោកយាយមេម៉ាយចាស់ជរាទ័លក្រ

2 ឆ្នាំ មុន 3 tnn_admin

ខេត្តត្បូងឃ្មុំ៖ លោក សួស ស៊ាងលី អធិការស្រុកត្បូងឃ្មុំ និងក្រុមការងារ កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ បានចុះទៅភូមិភ្នុំ ឃំុទន្លេបិទ ស្រុកត្បូងឃ្មុំ នាំយកអំណោយដល់ខ្នងផ្ទះជូនលោកយាយ មេម៉ាយ ចិញ្ចឹមចៅ៦នាក់ ក្នុងបន្ទុក ដែលស្ថិតក្នុងជីវភាពទ័លក្រ។

អំណោយដែលលោកយាយទទួលបាននោះរួមមាន​ បានយកអង្ករមួយបេ មីមួយកេះ ទឹកត្រីមួយយួរ និងថវិការ៦០០០០រៀល និងបានធ្វេីសៀវភៅគ្រួសារជូនគាត់ផងដែរ។

ក្នុងឱកាសនាំយកអំណោយចែកជូនលោកយាយចាស់ជរានោះដែរ លោកអធិការស្រុកត្បូងឃ្មុំ បានផ្តាំផ្ញើបងប្អូនដែលនៅក្បែរនោះថា សូមមេត្តាជួយមើលថែលោកយាយផង ប្រសិនបើមានអ្វីបន្ថែមសូមទំនាក់ទំនងកាន់រូបលោកផ្ទាល់ ក៏ដូចជាក្រុមការ​ងាររបស់លោក រូបលោកនឹងមិនបោះបង់ចោលឡើយនូវសេចក្តីតម្រូវការណាមួយឡើយពីបងប្អូនប្រជាពលរដ្ឋរបស់លោក។ដោយ៖អ៊ឹម គឹមសែត

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!