ព្រឹតិ្តការណ៍ថ្មីៗ

ស្ត្រីជនជាតិអាមេរិកម្នាក់ស្រវឹងស្រាធ្លាក់ពីលើផ្ទះសំណាក់យីហោ FUNKY FLASH ជាន់ទី១ ស្លាប់

2 ឆ្នាំ មុន 1 តូ សុផល

ខេត្តសៀមរាប៖ស្ត្រីជនជាតិអាមេរិកម្នាក់ឈ្មោះ WORTHY RACHEL MARIE អាយុ៣១ឆ្នាំ ជាភ្ញៀវទេសចរណ៍ បានធ្លាក់ពីលើផ្ទះសំណាក់ឈ្មោះ FUNKY FLASH ជាន់ទី១ ស្ថិតនៅក្រុមទី០២ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។ មន្ត្រីនគរបាលនៅក្នុងកើតហេតុបាន ឲ្យដឹងថា ករណីខាងលើនេះកើតឡើងកាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ហើយស្រ្តីជនជាតិនេះបានចូលមកស្នាក់នៅក្នុងខេត្ត សៀមរាបកាល ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ បើគិតពីថ្ងៃចូលមកស្នាក់នៅ រហូតថ្ងៃកើតហេតុទើបតែបាន០១ថ្ងៃប៉ុណ្ណោះ។ មន្ត្រីនគរបាលដដែលបានបន្តថា ស្ត្រីរងគ្រោះ នេះមានសភាពស្រវឹងខ្លាំង ហើយបានឡើងទៅលើផ្ទះសំណាក់ និងបើកបង្អួចអង្គុយបែរក្រោយដោយសភាពស្រវឹងខ្លាំង ទើបធ្វើឲ្យស្រ្តីរងគ្រោះ ផ្ងាក់ក្រោយ ធ្លាក់តាមបង្អួចមកទើរលើវេរាំងដា ហើយរមាលធ្លាក់មកលើការ៉ូឡា បណ្ដាលឲ្យរងរបួសធ្ងន់ ភ្លាមៗនោះមានការដឹកយកទៅជួយសង្គ្រោះ នៅមន្ទីរពេទ្យ រ៉ូយ៉ាល់អង្គរផងដែរ។

11872305_10153513108267508_7760316066293043812_o 13221625_1602989130015525_1321272141116610180_n 13227164_1602988713348900_685132575374365245_n 13254195_1602988686682236_1290805597509254531_n 13263777_1602988673348904_5889750290620183777_n photo_2016-04-19_05-24-36}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ