ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនខុសច្បាប់

2 ឆ្នាំ មុន 3 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យចំនួន០៤នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខធ្វើការឃាត់ខ្លួនជាបន្តរបន្ទាប់ក្នុងសង្កាត់ភ្នណពេញថ្មីខណ្ឌសែនសុខកាលពីម៉ោងប្រហែល០០និង៤៥នាទីរំលងអាធ្រាត្យឈានចូលថ្ងៃទី២២ កក្កដា២០១៧ព្រមទាំងដកហូតបានថ្នាំញៀនប្រភេទក្រាមសថ្លាមួយកូនថង់តូចផងហើយយកមកកាន់អធិការខណ្ឌសែនសុខតែម្តងដើម្បើធ្វើតេសទឹកនោមរកសារធាតុញៀន។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១ឈ្មោះ ដឹម លីដា អាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្លូវ៩២ភូមិត្រពាំងស្វាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ទី២ឈ្មោះ ថេង សន្តិភាព អាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្លូវ៩២ភូមិត្រពាំងស្វាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ទី៣ឈ្មោះ ហឿន ចិត្រា អាយុ២៨ឆ្នាំស្នាក់នៅបន្ទប់ជួលភូមិជម្ពូវ័ន្តសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ទី៤ឈ្មោះ សេង ហួត អាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ទឹកល្អក់២ខណ្ឌទួលគោក។

សមត្ថកិច្ចបានប្រាប់ថាមុនឈានទៅឃាត់ខ្លួនក្រុមប្រើប្រាស់គ្រឿងញៀនខុសច្បាប់ខាងលើខណះដែលកម្លាំងអត្តរាគមន៍ខណ្ឌល្បាតក្នុងមូលដ្ឋានបានជួបជនខាងលើជិះម៉ូតូ០២គ្រឿងឌុបគ្នាដោយសង្ស័យក៍ហៅត្រួតពិនិត្យស្រាប់តែឃើញថ្នាំញៀនប្រភេទក្រាមសថ្លាមួយកូនថង់តូចនៅក្នុងហោបៅខោផ្នែកខាងស្តាំឈ្មោះហឿន ចិត្រា ក៍នាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីសាកសួរនិងធ្វើតេសទឹកនោមស្វែងរកសារធាតុញៀនទៅលើអ្នកទាំង០៤ជាលទ្ធិផលគឺមានសារធាតុញៀនទាំង០៤នាក់តែម្តងហើយពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនតែម្តង។

យោងតាមវត្ថុតាងចម្លើយសារភាពនិងធ្វើតេសពិនិត្យទឹកនោមរកសារធាតុញៀនបច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិកាដ្ឋាននគរបាលខណ្ឌសែនសុខនិងបន្តនិតិវិធីទៅសាលាដំបូងរាជធានីភ្នំពេញពេលក្រោយ។ BY: SIDY

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ