ព្រឹតិ្តការណ៍ថ្មីៗ

ចាប់ក្មេងជំរិតទារប្រាក់៤០០០ដុល្លារ ត្រូវជាប់អន្ទាក់ពេលជិះម៉ូតូទៅបើកលុយនៅ WING

1 ឆ្នាំ មុន 3 តូ សុផល

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យឈ្មោះ ហេង​ សុខលី​ អាយុ៣៨ឆ្នាំរស់នៅភូមិកន្ទោក​ ខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួននៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២២ ខែកក្កដា ២០១៧​ ពីបទចាប់ជំរឹតក្មេងស្រីឈ្មោះ ម៉ុក ​ចាន់រស្មី​ អាយុ៨ឆ្នាំនៅភូមិព្រៃតាមួច​ ឃុំស្នំក្រពើ​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២០កក្កដា២០១៧ ហើយជំរឹតទារប្រាក់ពីឪពុកម្តាយចំនួន៤០០០ដុល្លា

តែត្រូវសមត្ថកិច្ចចាប់ខ្លួនបានក្នុងខណះដែលជនសង្ស័យជិះម៉ូតូឌុបទៅបើកប្រាក់នៅកន្លែងវេរប្រាក់wingចំណុចផ្សារលើ​ ក្រុងកំពង់ឆ្នាំង។

ជនសង្ស័យត្រូវបានគេស្គាល់ថាត្រូវជាបងជីដូនមួយរបស់ឪពុកក្មេងរងគ្រោះដោយបានទៅបោកក្មេងរងគ្រោះពេលចេញពីសាលារៀនថាម្តាយរបស់ក្មួយអោយអុំមកទទួលក្មួយទៅផ្ទះរួចក៏នាំឡើងរថយន្ត១គ្រឿងជិះមកនៅផ្ទះសំណាក់១ក្នុងក្រុងកំពង់ឆ្នាំងហើយទូរស័ព្ទទៅជួបឪពុកក្មេងរងគ្រោះដោយអោយក្មេងរងគ្រោះនិយាយប្រាប់ឪពុកថាយកលុយ៤០០០ដុល្លាប្រគល់អោយគេទើបគេអោយទៅផ្ទះវិញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!