ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលសែនសុខបញ្ជូនខ្លួនជនសង្ស័យ០៤នាក់ទៅតុលាការ

1 ឆ្នាំ មុន 9 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យ០៤ នាក់ក្នុងនោះមានស្ត្រីម្នាក់ផងត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខកសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាសំបូងរាជធានីភ្នំពេញចំនួនបីករណីផ្សេងគ្នាកាលពីម៉ោង០៨ និង៣០ព្រឹកថ្ងៃទី២១កក្កដាឆ្នាំ២០១៧នេះ ក្នុងនោះពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនខុសច្បាប់បើកល្បែងស៊ីសងខុសច្បាប់និងរំលោភទំនុកចិត្ត។

សមត្ថកិច្ចបានប្រាប់ថាដោយមានបទបញ្ជារពីលោក អធិការខណ្ឌនិងមានការសំរបសំរួលពីព្រះរាជ អាជ្ញរងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានដាក់បញ្ជាអោយចុះសហការណ៍និងបង្ក្រាបក្នុងមូលដ្ឋានជាប្រចាំទើបលោកដឹកនាំកំលាំងតាមបណ្តាលប៉ុស្តិ៍ក្នុងមូលដ្ឋានចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមទើបឈានឃាត់ខ្លួនបានក្រុមខាងលើនេះតែម្តង។

ជាមួយគ្នានោះដែលសមត្ថកិច្ចបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទូទៅមេត្តាចូលរួច កិច្ចសហការល្អ ជាសមត្ថកិច្ចនិងអាជ្ញាធរដើម្បីកាត់បន្ថយបទល្មើសដែលកើតមានឡើងនៅតាមមូលដ្ឋានជាពិសេសពាក់ព័ន្ធទីតាំងសកម្មភាពបើកល្បែងស៊ីសងខុសច្បាប់ទីតាំងជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់នេះតែម្តង។

គួររំលឹកថាជនសង្ស័យខាងលើនេះត្រូវបាននគរបាលខណ្ឌសែនសុខឃាត់ខ្លួនជាបន្តរបន្ទាប់ក្នុងសង្កាត់របស់ខណ្ឌក្រោយពីធ្វើការសាកសួរចប់ក៍បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកនេះតែម្តង។ By : SIDY

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ