ភ្នំពេញ៖ ការយកចិត្តទុកដាក់ខ្វល់ខ្វាយពីសុខទុក្ខរបស់រាស្ត្រ និងតែងតែងជួយឧបត្ថមស្របពេលដែលពលរដ្ឋតាមមូលដ្ឋានជួបទុក្ខលំបាក គឺមានវត្ថមាន លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យចេញមុខជួយតាំងពីដើមរហូតមក វប្បធម៌ចែករំលែករបស់លោកអភិបាលខណ្ឌពោធិ៍សែនជ័យ ទទួលបានមកវិញនូវការគោរពស្រលាញ់ និងគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន ។
ជាក់ស្តែង កាលពីថ្ងៃទី ២០ កក្កដា ២០១៧ នេះ លោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បាននាំថវិការបស់លោក ហែម ដារិទ្ធ និងថវិកាចូលរួមពីសប្បុរសជន សរុបចំនួន ១,៣០០,០០០ រៀល ទៅឧបត្ថម្ភដល់ បងប្រុសម្នាក់រស់នៅ ភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ដែលគ្រោះថ្នាក់ចរាចណ៍មានរបួសធ្ងន់ហេីយត្រូវការវះកាត់ជេីង និងច្រមុះ ជាបន្ទាន់នៅមន្ទីពេទ្យលោកសង្ឃ ។
ក្នុងឱកាសនោះក៏មានការចូលរួមពីលោកប្រធានសហគមន៍ត្រពាំងអញ្ចាញ៤ និងលោកស្រី រស់ បុប្ហា ព្រមទាំងប្រជាពលរដ្ឋមួយចំនួនផងដែរ ។
Tag: ឃឹម ស៊ុនសូដា ហែម ដារិទ្ធិ