ព្រឹតិ្តការណ៍ថ្មីៗ

នាយកប្រតិបត្តិ ក្រុមហ៊ុន Hyundai Corporation Holdings ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី

1 ឆ្នាំ មុន 2 តូ សុផល

ខេត្តព្រះសីហនុ៖ ដោយមើលឃើញពីសក្តានុពលដ៏ធំធេង និងអំណោយផលពីធម្មជាតិរបស់ ប្រទេសកម្ពុជា ប្រតិភូសាធារណៈរដ្ឋកូរ៉េ មួយក្រុម ដឹកនាំដោយ លោក Lee Changhoon នាយកប្រតិបត្តិ ក្រុមហ៊ុន Hyundai Corporation Holdings

បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ប្រធាន គណៈកម្មការទី៣ ព្រឹទ្ធសភា និងជាស្ថាបនិក ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ព្រមទាំងរកឱកាសបោះទុនវិនិយោគ នៅកម្ពុជាផងដែរ នៅការិយាល័យ ឯកឧត្តម បណ្ឌិត រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ។

បច្ចុន្នប្បនេះ ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពពេញបរិបូរណ៍ គឺជាទិសដៅទេសចរណ៍ពិភពលោក និងជាប្រទេសដែលមានសក្តានុពលដ៏សម្បើមអស្ចារ្យសម្រាប់ពាណិជ្ជករ និងវិនិយោគគិនបរទេស មកធ្វើការបណ្តាក់ទុន ជាពិសេសលើវិស័យកសិកម្ម។ យើងកំពុងរស់នៅបានសុខសប្បាយហើយ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែចូលរួមថែរក្សាការពារសុខសន្តិភាពទាំងអស់គ្នា ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើង កាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ