ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋថា មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ “ចាក់ស្ដើងស៊ីក្រាស់”!

1 ឆ្នាំ មុន 9 តូ សុផល

ភ្នំពេញ៖ ប្រជាពលរដ្ឋ រួមទាំងមន្ត្រីរាជការមួយចំនួនធំនាំ គ្នានិយាយរិះគន់ថា ផ្លូវកៅស៊ូ១ខ្សែដែលតភ្ជាប់ពីផ្លូវលេខ៦២ ឆ្ពោះទៅកាន់ស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ កំពុងតែរងការខូចខាតយ៉ាងដំណំ ដោយសារតែការ ចាក់ស្ដើងស៊ីក្រាស់។ ប្រជាពលរដ្ឋខេត្តកំពង់ធំ បានរិះគន់ថា មន្ទីរជំនាញពាក់ព័ន្ធ បានឆ្លើយយករួចខ្លួន ដោយរុញបញ្ហា ដាក់ទៅក្រសួង ហើយក្រសួងបែរជាឆ្លើយ ដាក់មន្ទីរនៅ តាមខេត្តទៅវិញ។ នេះបើតាម គេហទំព័រ សារព័ត៌មាន ក្នុងស្រុកបានចេញផ្សាយ នៅថ្ងៃ១៩កក្កដានេះ។

ផ្លូវខាងលើនេះ ត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីរាជការរិះគន់ថា មន្ត្រីជំនាញធ្វើឲ្យរួចតែពីដៃ គ្មានបច្ចេកទេស គ្មានការធានាគុណភាព គ្មានការទទួលខុសត្រូវ គ្មានស្តង់ដារ ធ្វើឲ្យផ្លូវនេះមានអាយុកាល ត្រឹមតែជាងមួយឆ្នាំ ក៏រងការខូចខូចខាតជាបណ្ដើៗ គ្មានការជួស ជុលនិងពូកែខាងធ្វើជាប់រហូត គឺធ្វើខាងមុខខូចខាងក្រោយ ។

មន្ត្រីរាជការមួយរូប បម្រើការងារ នៅមន្ទីរអភិវឌ្ឍន៏ ជនបទខេត្តកំពង់ធំ បានបង្ហើបឲ្យដឹងថា ផ្លូវ១ខ្សែខាងលើ ត្រូវបានកសាងឡើង ដោយក្រសួង អភិវឌ្ឍន៏ជនបទ ដែលមានប្រវែង៦២គីឡូមែត្រចាប់ពីផ្លូវជាតិលេខ៦២ ចេញពីកំពង់ធំ ទៅព្រះវិហារ ដោយឆ្លងកាត់ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ រហូតទៅដល់ស្រុកសណ្តាន់ ហើយក៏ស្ថិតក្រោមការថែទាំរបស់ក្រសួងដែរ។

តែពលរដ្ឋបានរិះគន់ថា កន្លងមកមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ បែរជាឆ្លើយថាជាការទទួលខុសត្រូវរបស់ ក្រសួងសាធារណការ និង ដឹកជញ្ជូនទៅវិញ។

សព្វថ្ងៃនេះផ្លូវ នៅក្នុងខេត្តកំពង់ធំ ត្រូវបានប្រជាពលរដ្ឋបញ្ជាក់ថា ភាគច្រើនធ្វើឡើងដោយលុយជំនួយនិង លុយកម្ចីបរទេស យក មកធ្វើផ្លូវ ខណៈថវិកាជាតិ ដែលយកមក ធ្វើផ្លូវមានចំនួនតិចតួចណាស់។ អង្គភាពយើង មិនទាន់ទទួលបាន ការបកស្រាយបំភ្លឺ ពីមន្ទីរអភិវឌ្ឍន៍ ខេត្តកំពង់ធំ បាននៅឡើយទេ ជុំវិញករណីនេះ ដោយមិនមានលេខទូរស័ព្ទ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!