ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរខណ្ឌឫស្សីកែវ ចុះផ្អាកសំណង់ខុសប្លង់ស្ថាបត្យកម្ម

2 ឆ្នាំ មុន 4 tnn_admin

ភ្នំពេញ ៖អាជ្ញាធរខណ្ឌឫស្សីកែវកាលពីរសៀលថ្ងៃទី៑១៤​ ខែកក្កដា ឆ្នាំ២០១៧បានធ្វើការចុះផ្អាកសំណង់ខុសប្លង់ស្ថាបត្យកម្មធ្វើរបងបេតុងមួយកន្លែងនៅក្នុងបុរីខាំខូសុីធីដែលមានទំហ៊ំ៦ម៉ែត្រគុណ២ម៉ែត្រ ត្រូវបានឈ្មោះ ឃឹម កែវវាសនា ជាម្ចាស់ផ្ទះលេខ តេ១០៤-៦ នៅបុរីខាំខូសុីធីភូមិគង្គាផុសសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវដោយឈ្មោះ ឃឹម កែវវាសនា នេះមិនគោរពតាមការណែនាំ និងកិច្ចសន្យារបស់សាលាខណ្ឌ ដែលធ្លាប់ហាមឃាត់ម្តង ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់កាលពីពេលកន្លងមក ប៉ុន្តែ ម្ចាស់ផ្ទះ នៅតែបញ្ជារឱ្យជាងបន្តការសាងសង់យ៉ាងគគ្លើន ខណះអាជ្ញាធរកំពុងជាប់រវល់ ។

 

ការចុះផ្អាកសកម្មភាពធ្វើសាងសង់នោះដោយអាជ្ញាធរខណ្ឌ និងកម្លាំងសន្តិសុខខណ្ឌ ទទួលបញ្ជារពី លោក ជាពិសីប្រធានគណះបញ្ជារការឯកភាពខណ្ឌឫស្សីកែវ និងតាមពាក្យបណ្តឹងរបស់ម្ចាស់បុរីខាំខូសុីធី កន្លងមក ។

 

អាជ្ញាធរខណ្ឌបានឱ្យដឹងថា ម្ចាស់ផ្ទះនេះមានការរឹងរុសណាស់ គេមិនខ្លាចអាជ្ញាធរឡើយ ។ ពាក់ពន្ធ័នឹងការចុះហាមឃាត់សំណង់ខាងលើ ព័ត៌មានយើងមិនអាចសុំការបំភ្លឺពីម្ចាស់ផ្ទះបាននោះទេ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ