ព្រឹតិ្តការណ៍ថ្មីៗ

សំណាងធំមែន! អធិការស្រុកស្វាយអន្ទរ ទទួលបានកាដូ រថយន្ត Mazda 2018 មួយគ្រឿពី………!

10 ខែ មុន 11 តូ សុផល

ខេត្តព្រៃវែង៖  រំលងអាធ្រាត្រទៅហើយប្រហែលជាងគេងមិនលក់សប្បាយចិត្ត និងកាដូថ្មីនូវរថយន្តសេរី២០១៨មួយគ្រឿងទើបទទួលបានថ្មីៗ លោកវរសេនិយ៍ទោ អ៊ុង ផាន អធិការ
នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរដាច់ចិត្តសរសេរបង្ហោះក្នុងគណនី Facebook ផ្ទាល់ខ្លួនដើម្បីូ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅវបំផុតចំពោះឯកឧត្តម ជា ថោយ និងលោកជំទាវ
មាង ចន្ធី

ដែលបានធ្វើអំណោយរថយន្ត ០១គ្រឿងម៉ាកម៉ាស់ស្តាសេរី ២០១៨ ដល់រូបលោកដើម្បីបំរើការងារ អោយបានល្អ និងឆ្លើយតបបានទាន់ពេលវេលា ជូនប្រជាពលរដ្ឋ ។

លោកវរសេនិយ៍ទោ អ៊ុង ផាន លើកឡើងថា ថ្ងៃនេះខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់និងសប្បាយរីករាយយ៉ាងខ្លាំងដែលឯកឧត្តបានមើលឃើញនូវការខ្វះខាតរបស់ខ្ញុំ
និងបានផ្តល់រថយន្ត ១ គ្រឿងដល់រូបខ្ញុំ ។

ខ្ញុំសូមគោរពជូនពរឯកឧត្តមនិងលោកជំទាវសមប្រកបតែពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ