ព្រឹតិ្តការណ៍ថ្មីៗ

តើចៅហ្វាយខេត្តបាត់តំបងមានសមត្ថភាពជួយប្រជាកសិករបានដែរឬទេ?

1 ឆ្នាំ មុន 3 តូ សុផល

បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ប្រជាកសិករនាំគ្នាដឹកកសិផលដំឡូង ពោត ជាច្រើនគោយន្តច្នៃ និងរថយន្តទៅបាំងផ្លូវបំបែក៣០ ស្ថិតក្នុងភូមិសាមសិប ឃុំតាក្រៃ ស្រុកកំរៀង ដើម្បីបាតុកម្មសុំអោយអជ្ញាធរស្រុកជួយដោះស្រាយអំពីតម្លៃកសិផលចុះ ថោក និងជញ្ជីងរបស់ឈ្មួញមានភាពមិនប្រក្រតីទៀតផង។

ឯកឧត្តមច័ន្ទ សុផល អភិបាលខេត្តបាត់ដំបងគួររកដំណោះស្រាយជូនពួកគាត់អោយបានទាន់ពេលវេលាកុំអោយពួកគាត់ជួបហានិភ័យដោយសារខ្ចីបុលធនាគារឬចងការប្រាក់ឯក ជនក្រោយពីទទួលផលបានហើយបែទៅជាមានឈ្មួញតែ១ទទួលទិញក្នុងតម្លៃថោកបំផុតដូច្នេះពួកគាត់មិនអាចទទួលយកបាន។

ចំពោះបញ្ហាតម្លៃកសិផលនេះគឺជារឿងដដែលៗពី១ឆ្នាំទៅ១ឆ្នាំជាហេតុធ្វើអោយពលរដ្ឋអស់ជំនឿទៅលើថ្នាក់ដឹកនាំខេត្តនិងបាត់បង់សម្លេងឆ្នោតរបស់គណបក្សប្រជាជនដោយនឹកស្មានមិនដល់៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ