ព្រឹតិ្តការណ៍ថ្មីៗ

​ គំរាម​សម្លាប់​ នាយករដ្ឋមន្ត្រី ហ៊ុន ​សែន​ ត្រូវសមត្ថកិច្ចឃាត់ខ្លួនម្នាក់ទៀត!

2 ឆ្នាំ មុន 1 តូ សុផល

ខេត្ត​ព្រះសីហនុ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដានេះ កម្លាំងនគរបាលសន្តិសុខផ្ទៃក្នុង​ និង​ ​ប្រឆាំង​ភេរវកម្ម​ ខេត្ត​ព្រះសីហនុ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ឯក​អ៊ឹម​ វល្ល័ក្ខណ៍​ ស្នងការ​រង បានចាប់ខ្លួនយុវជន ម្នាក់ ដែលបង្ហោះសារតាម Facebook គំរាមបាញ់សម្លាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងបញ្ជូនទៅកាន់​រាជធានី​ភ្នំពេញ​ហើយ​។ 

លោក​វរសេនីយ៍​ឯក​អ៊ឹម​ វល្ល័​ក្ខណ៍ ស្នងការ​រង​ ទទួល​ផែន​កណ្តាល​សន្តិសុខ​ បាន​ឲ្យ​ដឹង​ថា ៖ នៅ​ព្រឹក​មិញ​ ជនរូបនេះបាន​ចូល​ខ្លួន​មក​កាន់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ សារ​ភាពថា៖ គាត់​មិន​បាន​សរសេរ​សារ​ គំរាមប្រមាទ​សម្លាប់​សម្តេច​នាយក​រដ្ឋ​មន្ត្រី​នោះ​ទេ​ គឺ អាខោន​ហ្វេ​សប៊ុករបស់ គាត់​មានគេ​លួច​ហែ​គប្រេី​។ 


ជនដែល​ត្រូវ​ចាប់​ខ្លួន​នេះ ឈ្មោះ​ពេជ​ រដ្ឋា​ កេីតឆ្នាំ១៩៩៣ មាន​ទីលំនៅ​ នៅ​ភូមិ​អុង​ ឃុំ​រាម​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មុខ​របរ​ជា​អ្នក​បើក​បរ​រថយន្ត​ដឹក​បុគ្គលិកក្រុមហ៊ុន ​ កាស៊ីណូ​SV នៅជិតធនាគារជាតិ ក្នុង​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ​ ដែល មានឈ្មោះនៅលើ Facebook ពេជ្រ​ រដ្ឋា​ Pich Roth Tha។ 


ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ តាម​បច្ចេក​វិជ្ជា​ទំនើប​សម័យ​ថ្មី​នេះ​ អ្វី​ៗ​នឹង​ដឹង​ ការ​ពិត​ មិន​ស្ថិតនៅ​​លេី​ការ​ប្រកែក​ដោះ​សារ​នោះទេ​។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ